លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែវិច្ឆិកា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចដឹងយ៉ាងណាបានថា ចំណុចដែលយើងជ្រើសរើសនោះគឺស្របតាមតម្រូវការ? [ht ទំព័រ៧៩ វគ្គ១០]
២. តើយើងអាចធ្វើយ៉ាងណា ដើម្បីឲ្យថ្លែងស្របតាមពេលកំណត់? [ht ទំព័រ៨៥ វគ្គ២៥]
សុន្ទរកថាទី១
៣. ហេតុអ្វីបានជាព្រះនាមរបស់ព្រះសមតែចំពោះទ្រង់ប៉ុណ្ណោះ? (ទំនុក. ៨៣:១៨) [wt ទំព័រ២០ វគ្គ១២]
៤. តើត្រូវប្រើវិធីវែកញែកបួនយ៉ាងណា ដែលអាចជួយយើងពិនិត្យមើលឲ្យបានទទួលប្រយោជន៍ពីអ្វីដែលយើងអានក្នុងព្រះគម្ពីរនោះ? [wt ទំព័រ២៨-៣០ វគ្គ១២]
៥. តើគ្រិស្តសាសនាដ៏ពិតផ្ដល់អ្វីឲ្យយើង? (ដា. ២:៤៤) [wt ទំព័រ៤៥ វគ្គ៨]
អំណានគម្ពីរប្រចាំសប្ដាហ៍
៦. ហេតុអ្វីបានជាប៉ុលភ្ជាប់លក្ខណៈ«មិនត្រូវនិយាយបង្ខូចគេ»ជាមួយនឹង«មិនត្រូវធ្វើជាខ្ញុំកញ្ជះស្រាដ៏ច្រើន»[ព.ថ.] នៅឯទីតុស ២:៣? [w៩៤ ១/៩ ទំព័រ២៧ វគ្គ១២]
៧. ដោយសារសាតាំង«មានអំណាចលើសេចក្ដីស្លាប់» តើនេះបញ្ជាក់ថាសាតាំងអាចធ្វើឲ្យមនុស្សណាក៏បានឲ្យស្លាប់មុនអាយុទេ? (ហេ. ២:១៤) [w០៨ ១/១០ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ»]
៨. តើនរណាជា«ម្ចាស់សំបុត្រ»នៃកិច្ចព្រមព្រៀងថ្មី? (ហេ. ៩:១៦) [w០៨ ១/១០ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ»]
៩. តើការមានមេត្រីចិត្តមានន័យអ្វី? ហើយចំពោះរឿងនេះ តើយើងអាចសួរខ្លួនឯងសំណួរអ្វីខ្លះ? (យ៉ា. ៣:១៧) [w០៨ ១/៣ ទំព័រ២៤ វគ្គ១៨]
១០. តើឃ្លាដែលថា«ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត»មានន័យយ៉ាងណា? (១យ៉ូន. ៣:២០) [w០៥ ១/១១ ទំព័រ១៧ វគ្គ១៩]