លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ។
១. តើយើងអាចរៀនអ្វីពីសេចក្ដីបង្គាប់នៅនិក្ខមនំ ២៣:១៩? [w០៤ ១/៧ ទំព័រ៣២ វគ្គ២]
២. តើយូរីមនិងធូមីមជាអ្វី? ហើយនៅស្រុកអ៊ីស្រាអែលពីសម័យបុរាណ បានត្រូវប្រើយ៉ាងណា? (និក្ខ. ២៨:៣០) [w០៦ ១/១ ទំព័រ៩; w០១ ១/១២ ទំព័រ២៨]
៣. តើព្រះយេហូវ៉ាបាននិយាយជាមួយនឹងម៉ូសេ«ប្រទល់មុខ»យ៉ាងដូចម្ដេច? (និក្ខ. ៣៣:១១, ២០) [w០៤ ១/៧ ទំព័រ៣២]
៤. សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាមានតួនាទីអ្វីក្នុងការកសាងរោងឧបោសថឬរោងថ្វាយបង្គំ? (និក្ខ. ៣៥:៥, ៣០-៣៤) [w០៨ ១/២ ទំព័រ១១ វគ្គ១៧]
៥. តើរនាំងបាំងដែលបានរៀបរាប់នៅនិក្ខមនំ ៤០:២៨ តំណាងអ្វីក្នុងការរៀបចំថ្វាយបង្គំបរិសុទ្ធ? [w០០ ១/៤ ទំព័រ២៣ វគ្គ៧-៨]
៦. តើផ្នែកណានៃយញ្ញបូជាលោះលោកយេស៊ូ ដែលត្រូវតំណាងដោយ«ដង្វាយដុត»ជូនព្រះលើអាសនៈ? (លេវី. ១:១៣) [w០៤ ១/៩ ទំព័រ២៩ វគ្គ៣]
៧. ដោយហេតុថា «ខ្លាញ់ទាំងអស់នោះជារបស់ផងព្រះយេហូវ៉ា» តើគួរឲ្យយើងចាំជាប់ក្នុងចិត្តយ៉ាងណា? (លេវី. ៣:១៦, ១៧) [w០៤ ១/៩ ទំព័រ៣០ វគ្គ៣]
៨. តើការចាក់ឈាមនៅត្រង់ជើងអាសនៈនិងយកឈាមទៅប្រឡាក់លើវត្ថុផ្សេងៗមានសារៈសំខាន់យ៉ាងណា? (លេវី. ៩:៩) [w០៤ ១/៩ ទំព័រ៣០ វគ្គ៦]
៩. តើអំពើបាបរបស់ណាដាបនិងអ័ប៊ីហ៊ូវដែលជាកូនរបស់អើរ៉ុន ប្រហែលជាទាក់ទងនឹងរឿងអ្វី? (លេវី. ១០:១, ២) [w០៤ ១/៩ ទំព័រ៣០ វគ្គ៧]
១០. តើយញ្ញបូជាសត្វផ្សេងៗដែលត្រូវធ្វើនៅថ្ងៃធួនបាបប្រចាំឆ្នាំនៅស្រុកអ៊ីស្រាអែល តំណាងការបូជាលោះរបស់លោកយេស៊ូយ៉ាងដូចម្ដេច? (លេវី. ១៦:១១-១៦) [w៩៨ ១/៥ ទំព័រ២៣ វគ្គ២]