សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែសីហា ឆ្នាំ២០០៩ : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះតម្រូវអ្វីពីយើង? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! និងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? កញ្ញា ឆ្នាំ២០០៩ : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ចូរព្យាយាមជាពិសេសដើម្បីបង្រៀនគម្ពីរពេលជួបដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមបង្ហាញនូវរបៀបដែលពួកគាត់អាចទទួលប្រយោជន៍ ដោយបង្ហាញយ៉ាងសង្ខេបអំពីការសិក្សាគម្ពីរ។ តុលា ឆ្នាំ២០០៩ : ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ដោយមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ វិច្ឆិកា ឆ្នាំ២០០៩ : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ អាចជូនសៀវភៅស្តើងណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅណាមួយដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមស្នើសុំប្រតិទិននៃសាក្សីព្រះយេហូវ៉ា ឆ្នាំ២០១០ (2010 Calendar of Jehovah’s Witnesses) សៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០១០ និងសៀវភៅប្រចាំឆ្នាំនៃសាក្សីព្រះយេហូវ៉ា ឆ្នាំ២០១០ (2010 Yearbook of Jehovah’s Witnesses) សូមដាក់ជាប់នឹងប័ណ្ណស្នើសុំឧបករណ៍ផ្សាយជាបន្ទាប់។ មានតែសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១០ប៉ុណ្ណោះទេ ដែលយើងអាចស្នើសុំជាភាសាខ្មែរបាន។