សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែតុលា ឆ្នាំ២០០៩: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះចាប់អារម្មណ៍ សូមជូននិងពិភាក្សាខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ដោយមានបំណងចាប់ផ្ដើមសិក្សាគម្ពីរជាមួយគាត់។ វិច្ឆិកា ឆ្នាំ២០០៩: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ ធ្នូ ឆ្នាំ២០០៩: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ មករា ឆ្នាំ២០១០: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។
◼ សន្លឹកបន្ថែមអំពីកម្មវិធីសាលាកិច្ចបម្រើផ្សាយប្រចាំឆ្នាំនឹងលែងមានក្នុងកិច្ចបម្រើព្រះ។ ផ្ទុយទៅវិញ ក្រុមជំនុំនីមួយៗនឹងទទួលកម្មវិធីនោះពីរច្បាប់។ មួយនឹងត្រូវភ្ជាប់នៅក្ដារព័ត៌មាននៅសាលប្រជុំ មួយទៀតសម្រាប់អ្នកត្រួតពិនិត្យសាលា ដែលគាត់អាចប្រើដើម្បីកំណត់សុន្ទរកថាឲ្យបងប្អូន។ អ្នកផ្សាយម្នាក់ៗអាចមើលកម្មវិធីដែលមានការសិក្សាគម្ពីរជាក្រុមជំនុំ សាលាកិច្ចបម្រើផ្សាយ និងការប្រជុំអប់រំកិច្ចបម្រើ ក្នុងកិច្ចបម្រើព្រះដែលពួកគេទទួលជារៀងរាល់ខែ។