លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩។
១. ព្រះយេហូវ៉ាប្រាប់បាឡាមឲ្យទៅជាមួយពួកនាម៉ឺនរបស់ស្តេចបាឡាក ចុះហេតុអ្វីបានជាព្រះយេហូវ៉ាខឹងនឹងបាឡាមពេលគាត់ទៅជាមួយពួកគេ? (ជន. ២២:២០-២២) [w០៤ ១/១២ ទំព័រ៣២ វគ្គ៣]
២. តើតាមរបៀបណាដែលការ«ឈឺឆ្អាល»របស់ភីនេហាសជំនួសព្រះយេហូវ៉ាជួយយើងឲ្យគិតពិចារណាអំពីការប្រគល់ខ្លួនរបស់យើងទៅព្រះ? (ជន. ២៥:១១) [w៩៥ ១/៦ ទំព័រ១៥ វគ្គ១៣]
៣. តើគោឈ្មោល៧០ក្បាលដែលបានធ្វើបូជានៅថ្ងៃបុណ្យបារាំបង្ហាញអំពីអ្វី? (ជន. ២៩:១២-៣៤) [w០៧ ១/១ ទំព័រ២៨ វគ្គ១៧]
៤. តើជនគណនា ៣១:២៧ អាចជួយលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះតាមរបៀបណា? [w០៥ ១/៧ ទំព័រ៣២ វគ្គ៩]
៥. តើការរៀបចំឲ្យមានទីក្រុងពំនាក់មានប្រយោជន៍យ៉ាងណាខ្លះដល់ប្រជាជនអ៊ីស្រាអែល? (ជន. ៣៥:១១, ១២) [w៩៦ ១/២ ទំព័រ២៤ វគ្គ១៧]
៦. តើយើងអាចទាញយកមេរៀនអ្វីពីគ្រោះថ្នាក់ដែលមកពីការដើរដោយមើលឃើញ? (ចោ. ១:២៨) [w០៥ ១/១២ ទំព័រ២១-២២ វគ្គ១៦, ១៨]
៧. តើក្រឹត្យវិន័យម៉ូសេបានសម្ដែងនូវសេចក្ដីសុចរិតរបស់ព្រះយ៉ាងដូចម្ដេច? (ចោ. ៤:៨) [w០២ ១/៩ ទំព័រ១០-១១ វគ្គ៨-១០]
៨. ស្របទៅតាមចោទិយកថា ៦:១៦-១៨ សូមពន្យល់ពីរបៀបត្រឹមត្រូវនិងមិនត្រឹមត្រូវនៃការល្បងលព្រះយេហូវ៉ា? [w០៥ ១/១ ទំព័រ៣១ វគ្គ៦]
៩. បើយើងមិនយល់ច្បាស់ពីមូលហេតុដែលព្រះយេហូវ៉ាផ្ដល់ច្បាប់ណាមួយក្នុងបណ្ដាំរបស់លោក តើគប្បីឲ្យយើងធ្វើអ្វី? (ចោ. ១០:១២, ១៣) [w០៨ ១/៦ ទំព័រ២១ វគ្គ៦-៧]
១០. តើចោទិយកថា ១២:១៦, ២៤ មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងស្តីពីវិធីព្យាបាលដែលទាក់ទងនឹងការប្រើឈាមរបស់យើងផ្ទាល់? [w០៤ ១/១០ ទំព័រ៣១ វគ្គ៧]