លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពី សប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០។
១. តើការរំពឹងគិតអំពីសេចក្ដីអធិដ្ឋានដែលសាឡូម៉ូនបានថ្លែងនៅពិធីសម្ពោធ ធ្វើឲ្យយើងឲ្យតម្លៃច្រើនជាងចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (១ព. ៨:២២-៥៣) [w០៥ ១/១០ ទំព័រ៣១ វគ្គ៤]
២. ទោះជាដាវីឌមានកំហុសធ្ងន់ធ្ងរមួយចំនួនក៏ដោយ ហេតុអ្វីអាចនិយាយថាដាវីឌដើរ«ដោយចិត្តស្មោះ»នៅចំពោះព្រះយេហូវ៉ា? (១ព. ៩:៤) [w០៥ ១/៣ ទំព័រ៨ វគ្គ៥]
៣. តើគំរូរបស់សាឡូម៉ូនបង្រៀនយើងអ្វីខ្លះ ស្តីអំពីឥទ្ធិពលនៃពិភពលោកនេះ? (១ព. ១១:៣, ៤) [w០៤ ១/៧ ទំព័រ១០-១១ វគ្គ១០, ១១, ១៣]
៤. តើយើងអាចរៀនអ្វីពីហេតុការណ៍ដែលថាព្រះយេហូវ៉ាបានបញ្ជាឲ្យបញ្ចុះសពរបស់អ័ប៊ីយ៉ាយ៉ាងត្រឹមត្រូវ? (១ព. ១៤:១៣) [cl ទំព័រ២៤៤ វគ្គ១១]
៥. សព្វថ្ងៃនេះ តើតាមវិធីណាខ្លះដែលស្ត្រីគ្រិស្តសាសនិកជាច្រើននាក់បង្ហាញចិត្តគំនិតដូចស្រីមេម៉ាយនៅភូមិសារិបតា? (១ព. ១៧:១៥, ១៦) [w០៤ ១/២ ទំព័រ១២ វគ្គ១៨, ១៩]
៦. សព្វថ្ងៃនេះ តើគ្រិស្តសាសនិកខ្លះ«ស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំង២»យ៉ាងដូចម្ដេច? (១ព. ១៨:២១) [w០៦ ១/១ ទំព័រ២០ វគ្គ១១, ១២]
៧. ដូចបានបង្ហាញក្នុងករណីរបស់អេលីយ៉ា តើព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកចំពោះអ្នកបម្រើរបស់លោកក្នុងគោលបំណងអ្វី? (១ព. ១៩:១-១២) [cl ទំព័រ៤២-៤៣ វគ្គ១៥-១៦]
៨. ហេតុអ្វីណាបោតមិនព្រមលក់ចម្ការទំពាំងបាយជូររបស់គាត់ដល់អ័ហាប់? ហើយតើយើងអាចរៀនមេរៀនអ្វីពីព្រឹត្ដិការណ៍នេះ? (១ព. ២១:៣) [w៩៧ ១/១១ ទំព័រ១២ វគ្គ១៨-២០]
៩. តើទឹកមើលទៅដូចជាឈាមយ៉ាងដូចម្ដេច? ហើយតើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? (២ព. ៣:២២) [w០៥ ១/១២ ទំព័រ៣០ វគ្គ១]
១០. ហេតុអ្វីបានជាអេលីសេមិនព្រមទទួលរង្វាន់ពីណាម៉ាន់? (២ព. ៥:១៥, ១៦) [w០៥ ១/១២ ទំព័រ២៩ វគ្គ២]