សេចក្ដីជូនដំណឹង
◼ ខែសីហា ឆ្នាំ២០១០: សៀវភៅស្តើងណាដែលមាន៣២ទំព័រ លើកលែងតែសៀវភៅស្តើងគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? កញ្ញា ឆ្នាំ២០១០: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរពេលជួបគេជាលើកដំបូង។ តុលា ឆ្នាំ២០១០: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរ។ វិច្ឆិកា ឆ្នាំ២០១០: សៀវភៅស្តើងគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? (នៅពេលក្រោយ បងប្អូននឹងទទួលព័ត៌មានអំពីការចែកជូនសៀវភៅស្តើងនេះនៅទូទាំងពិភពលោក) បើគិតថាសមរម្យ សូមជូនសៀវភៅស្តើងថ្មីជាមួយនឹងសៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ?
◼ ចាប់ផ្ដើមខែកញ្ញា អ្នកត្រួតពិនិត្យមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈដែលមានប្រធានថា«ចូរបង្វែរភ្នែករបស់អ្នកចេញពីអ្វីដែលឥតប្រយោជន៍!»។