សេចក្ដីជូនដំណឹង
◼ ខែតុលា: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមជូនខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរ។ វិច្ឆិកា: ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! ឬ គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬ បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ មករា ឆ្នាំ២០១២: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះលើកដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ តែមិនព្រមរៀនគម្ពីរ អ្នកផ្សាយអាចស្នើផ្ដល់ទស្សនាវដ្ដីខែមុនៗ ឬសៀវភៅស្តើងដែលម្ចាស់ផ្ទះចាប់អារម្មណ៍។
◼ សុន្ទរកថាពិសេសសម្រាប់ឆ្នាំ២០១២ ក្នុងអំឡុងខែដែលមានពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែមេសា។ ប្រធាននៃសុន្ទរកថានឹងត្រូវប្រកាសប្រាប់ពេលក្រោយ។ គ្មានក្រុមជំនុំណាមួយដែលគួរមានសុន្ទរកថាពិសេសមុនពិធីរំលឹកឡើយ។