លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។
១. តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការប្រើឈាមរបស់ខ្លួនក្នុងការព្យាបាលជំងឺ? (លេវី. ១៧:១១, ១៣) [ថ្ងៃទី៧ ខែកក្កដា, w០៤ ១/១០ ទំ. ២៨-៣២]
២. តើយើងអាចទាញមេរៀនអ្វីពីបង្គាប់នៅលេវីវិន័យ ១៩:២ ហើយហេតុអ្វីយើងគួរខំព្យាយាមស្ដាប់បង្គាប់នោះ? [ថ្ងៃទី៧ ខែកក្កដា, w១០ ១/៧ ទំ. ២៦ វ. ១៤, ១៦]
៣. តើច្បាប់វិន័យពីបុរាណដែលបើកឲ្យជនក្រីក្ររើសសន្សំផលដំណាំបង្រៀនអ្វីខ្លះ? (លេវី. ១៩:៩, ១០) [ថ្ងៃទី៧ ខែកក្កដា, w០៦ ១/៧ ទំ. ១៥ វ. ១៣]
៤. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនៅលេវីវិន័យ ២៤:១០-១៦, ២៣? (លេវី. ២៤:១០-១៦, ២៣) [ថ្ងៃទី១៤ ខែកក្កដា, w០៤ ១/៩ ទំ. ៣២ វ. ៨]
៥. ចំពោះបណ្ដាជនអ៊ីស្រាអែល តើក្រោមកាលៈទេសៈអ្វីដែលការយកការប្រាក់ជាការខុស? ប៉ុន្តែ តើពេលណាដែលពួកគាត់អាចយកការប្រាក់បាន? (លេវី. ២៥:៣៥-៣៧) [ថ្ងៃទី២១ ខែកក្កដា, w០៤ ១/៩ ទំ. ៣២ វ. ៤]
៦. ហេតុអ្វីបានជាព្រះយេហូវ៉ាក្រោធនឹងគ្រូបង្រៀនក្រិត្យវិន័យ? (ជន. ៣:៥-៨) [ថ្ងៃទី២៨ ខែកក្កដា, w០២ ១/៨ ទំ. ១៣ វ. ៧]
៧. នៅជនគណនា ៨:២៥, ២៦បានរៀបរាប់ថាពួកលេវីដែលមានអាយុច្រើនបានត្រូវបង្គាប់ឲ្យចូលនិវត្តន៍។ តើយើងអាចទាញមេរៀនអ្វីពីការបង្ហាញការយកចិត្តទុកដាក់ចំពោះបងប្អូនវ័យចាស់? [ថ្ងៃទី១១ ខែសីហា, w០៤ ១/១២ ទំ. ៣០ វ. ១]
៨. ក្រោយពីព្រះយេហូវ៉ាធ្វើការអស្ចារ្យជាច្រើនដើម្បីរំដោះពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ហេតុអ្វីពួកគេចាប់ផ្ដើមមានចិត្តគំនិតត្អូញត្អែរ ហើយតើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីកំណត់ហេតុនេះ? (ជន. ១១:៤-៦) [ថ្ងៃទី១៨ ខែសីហា, w០១ ១/៩ ទំ. ២២ វ. ៩-១០]
៩. នៅពេលដែលអែលដាត និងមីដាតមានការប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ តើម៉ូសេមានប្រតិកម្មយ៉ាងណា ហើយតើយើងអាចទាញមេរៀនអ្វីពីប្រតិកម្មរបស់គាត់? (ជន. ១១:២៧-២៩) [ថ្ងៃទី១៨ ខែសីហា, w០៤ ១/១២ ទំ. ៣១ វ. ៥]
១០. ព្រះយេហូវ៉ាបានបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យ«ធ្វើរំយោលនៅជាយអាវខ្លួន» តើយើងអាចទាញមេរៀនអ្វីពីគោលការណ៍ដ៏មានតម្លៃនេះ? (ជន. ១៥:៣៧-៣៩) [ថ្ងៃទី២៥ ខែសីហា, w០៤ ១/១២ ទំ. ៣១ វ. ៨]