លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។
១. តើក្រុងពំនាក់នៅសម័យអ៊ីស្រាអែលជាអ្វី? (យ៉ូស. ២០:២, ៣) [ថ្ងៃទី៥ ខែមករា, lv ជំ. ៧ ទំ. ៩៦ វ. ២៥]
២. ហេតុអ្វីយ៉ូស្វេអាចនិយាយដោយមានទំនុកចិត្តយ៉ាងខ្លាំងនូវពាក្យដែលបានត្រូវកត់ទុកក្នុងយ៉ូស្វេ ២៣:១៤ ហើយហេតុអ្វីយើងអាចមានទំនុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា? [ថ្ងៃទី១២ ខែមករា, w០៧ ១/១១ ទំ. ២៨ វ. ១៩]
៣. ហេតុអ្វីបានជាកុលសម្ព័ន្ធយូដាមានសិទ្ធិចូលយកដីមត៌កមុនកុលសម្ព័ន្ធឯទៀត? (ចៅ. ១:២, ៤) [ថ្ងៃទី១៩ ខែមករា, w០៥ ១/៤ ទំ. ២៩ វ. ៥]
៤. ហេតុអ្វីបានជាលោកបារ៉ាកទទូចបង្ខំដេបូរ៉ាដែលជាអ្នកប្រកាសទំនាយឲ្យចុះទៅឯសមរភូមិជាមួយនឹងគាត់? (ចៅ. ៤:៨) [ថ្ងៃទី១៩ ខែមករា, w០៥ ១/៤ ទំ. ៣០ វ. ៥]
៥. តើឈ្មោះដែលគេឌានដាក់ឲ្យទីបូជាដែលគាត់បានសង់មានអត្ថន័យអ្វី ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងនេះ? (ចៅ. ៦:២៣, ២៤) [ថ្ងៃទី២៦ ខែមករា, w១៤ ១៥/២ ទំ. ២២ វ. ៩]
៦. តើយើងអាចទាញមេរៀនអ្វីពីប្រតិកម្មរបស់គេឌានចំពោះពួកអេប្រាអិមដែលចង់តែឈ្លោះប្រកែក? (ចៅ. ៨:១-៣) [ថ្ងៃទី២ ខែកុម្ភៈ, w០៥ ១/៤ ទំ. ៣១ វ. ៥]
៧. នៅពេលដែលយែបថាបានបន់ឬស្បថដល់ព្រះនោះ តើគាត់មានចិត្តចង់ដុតមនុស្សម្នាក់ជូនព្រះឬទេ? (ចៅ. ១១:៣០, ៣១) [ថ្ងៃទី៩ ខែកុម្ភៈ, w០៥ ១/៤ ទំ. ៣១ វ. ២]
៨. យោងទៅតាមចៅហ្វាយ ១១:៣៥-៣៧ តើអ្វីបានជួយឲ្យកូនស្រីរបស់យែបថាបំពេញតាមពាក្យសម្បថរបស់ឪពុកនាង? [ថ្ងៃទី៩ ខែកុម្ភៈ, w១១ ១/១២ ទំ. ២៥-២៦ វ. ១៥-១៦]
៩. គ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល ហើយ«មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ» តើនេះបានបង្កើតឲ្យមានភាពអនាធិបតេយ្យឬទេ? សូមពន្យល់។ (ចៅ. ១៧:៦) [ថ្ងៃទី១៦ ខែកុម្ភៈ, w០៥ ១/៤ ទំ. ៣២ វ. ៨]
១០. ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកបេនយ៉ាមីនឈ្នះលើកុលសម្ព័ន្ធឯទៀតអស់ពីរដង ទោះបើពួកបេនយ៉ាមីនគួរនឹងទទួលទោសក្ដី? (ចៅ. ២០:១៧-៤៨) [ថ្ងៃទី២៣ ខែកុម្ភៈ, w០៥ ១/៤ ទំ. ៣២ វ. ៩]