លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។ មានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
តើរបៀបដែលមីកាលបាននិយាយទៅកាន់ដាវីឌគឺមិនសមរម្យយ៉ាងណា ហើយតើនេះមានលទ្ធផលយ៉ាងណា? (២សាំ. ៦:២០-២៣) [ថ្ងៃទី១១ ខែឧសភា, w០០ ១/៩ ទំ. ១៩ វ. ៥]
ទោះបើយើងមានបំណងចិត្តល្អក៏ដោយ ហេតុអ្វីជាការសំខាន់ដែលយើងស្ដាប់បង្គាប់ព្រះ? (២សាំ. ៦:១-៧) [ថ្ងៃទី១១ ខែឧសភា, w០៥ ១/៩ ទំ. ៣០ វ. ៧]
នៅសាំយូអែលទី២ ១២:១-៧ តើណាថាន់បានទុកគំរូដ៏ល្អអ្វីសម្រាប់អ្នកចាស់ទុំ? [ថ្ងៃទី១៨ ខែឧសភា, w០៥ ១/៩ ទំ. ៣១ វ. ៥]
ហេតុអ្វីអាប់សាឡំមអាចបោកបញ្ឆោតបណ្ដាជនអ៊ីស្រាអែល ហើយនៅសម័យយើងនេះ តើយើងអាចការពារខ្លួនពីមនុស្សដែលមានលក្ខណៈដូចអាប់សាឡំមយ៉ាងដូចម្ដេច? (២សាំ. ១៥:៦) [ថ្ងៃទី២៥ ខែឧសភា, w១២ ១៥/៧ ទំ. ១៣ វ. ៧]
តើតាមរបៀបណាព្រះយេហូវ៉ាបានផ្ដល់ជំនួយដល់ដាវីឌក្នុងអំឡុងពេលដែលខ្វះខាត ហើយតើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? (២សាំ. ១៧:២៧-២៩) [ថ្ងៃទី១ ខែមិថុនា, w០៨ ១/៩ ទំ. ១២ វ. ១៥-១៦]
តើស៊ីបានិយាយបង្កាច់បង្ខូចយ៉ាងណាអំពីមភីបូសែត? ប៉ុន្តែ តើដោយដូចម្ដេចបានជាយើងដឹងថា ការបង្កាច់បង្ខូចនោះមិនពិតទេ? (សូមមើលសម្គាល់ហេតុក្នុងទស្សនាវដ្ដីប៉មយាម) (២សាំ. ១៦:១-៤) [ថ្ងៃទី១ ខែមិថុនា, w០២ ១/៥ ទំ. ១៩-២០ វ. ១១]
តើបងប្អូនវ័យចំណាស់ក្នុងក្រុមជំនុំអាចទាញមេរៀនអ្វីពីគំរូរបស់បារស៊ីឡាយ? (២សាំ. ១៩:៣៣-៣៥) [ថ្ងៃទី៨ ខែមិថុនា, w០៧ ១/៦ ទំ. ២៥-២៦ វ. ១២-១៣]
តើចិត្តរាបទាបរបស់ព្រះយេហូវ៉ាអាចធ្វើឲ្យមនុស្សទៅជាអ្នក«ធំ»យ៉ាងដូចម្ដេច? (២សាំ. ២២:៣៦) [ថ្ងៃទី១៥ ខែមិថុនា, w១២ ១៥/១១ ទំ. ១៧ វ. ៧]
ហេតុអ្វីបានជាសាឡូម៉ូនសម្លាប់អ័ដូនីយ៉ា ក្រោយពីលើកលែងទោសឲ្យអ័ដូនីយ៉ាហើយនោះ? (១ព. ១:៤៩-៥៣; ២:១៣-២៥) [ថ្ងៃទី២២ ខែមិថុនា, w០៥ ១/១០ ទំ. ៣០ វ. ១]
ដូចសាឡូម៉ូនបានធ្វើ តើក្នុងស្ថានភាពណាខ្លះដែលអ្នកបម្រើរបស់ព្រះប្រហែលជាប្រើលេសផ្សេងៗដើម្បីគេចវេះពីការធ្វើតាមបង្គាប់របស់ព្រះ? (១ព. ៣:១) [ថ្ងៃទី២៩ ខែមិថុនា, w១១ ១/១២ ទំ. ១២-១៣ វ. ១២-១៤]