ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៧៤-៧៨
ចូរនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា
ការរំពឹងគិតអំពីអ្វីល្អៗដែលព្រះយេហូវ៉ាបានធ្វើ គឺសំខាន់ចាំបាច់
ការរំពឹងគិតជួយឲ្យព័ត៌មានដែលយើងអានពីបណ្ដាំរបស់ព្រះ ជ្រួតជ្រាបទៅក្នុងចិត្តរបស់យើង ហើយជួយយើងមានអំណរគុណកាន់តែខ្លាំងចំពោះសេចក្ដីបង្រៀនរបស់លោកដែលប្រៀបដូចជាអាហារ
ការរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីព្រះយេហូវ៉ា ជួយយើងឲ្យនឹកចាំនូវកិច្ចការដ៏អស្ចារ្យរបស់លោក និងសេចក្ដីសង្ឃឹមដែលលោកផ្ដល់ឲ្យយើង
កិច្ចការរបស់ព្រះយេហូវ៉ារួមមាន៖
៧៤:១៦, ១៧; ៧៥:៦, ៧; ៧៨:១១-១៧
អ្វីៗដែលលោកបានបង្កើត
ពេលយើងរៀនកាន់តែច្រើនអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត យើងកាន់តែស្ងើចសរសើរចំពោះស្នាដៃរបស់លោក
ការតែងតាំងបងប្រុសៗក្នុងក្រុមជំនុំ
យើងគួរចុះចូលចំពោះអ្នកដែលព្រះយេហូវ៉ាបានតែងតាំងឲ្យនាំមុខយើង
កិច្ចការសង្គ្រោះ
ពេលដែលយើងនឹកចាំអំពីការសង្គ្រោះរបស់ព្រះយេហូវ៉ា នោះយើងកាន់តែជឿជាក់ទៅលើបំណងចិត្តនិងសមត្ថភាពរបស់លោកក្នុងការរក្សាការពារអ្នកបម្រើលោក