ថ្ងៃទី១៩-២៥ ខែវិច្ឆិកា
សកម្មភាព ៤-៥
ចម្រៀងលេខ៧៣ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (៣នាទី ឬខ្លីជាង)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ពួកគេបន្តប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»: (១០នាទី)
សកម្ម. ៤:៥-១៣—ទោះជា«មិនបានរៀនសូត្រ»ក៏ដោយ ពេត្រុសនិងយ៉ូហានមិនបានស្ទាក់ស្ទើរនិយាយការពារជំនឿរបស់ពួកគេនៅចំពោះពួកអ្នកគ្រប់គ្រង និងពួកអ្នកជំនាញខាងច្បាប់ឡើយ (w០៨-E ១/៩ ទំ. ១៥, ប្រអប់; w០៨ ១/៥ ទំ. ៣១ វ. ១)
សកម្ម. ៤:១៨-២០—ទោះជាទទួលការគំរាមកំហែងក៏ដោយ ពេត្រុសនិងយ៉ូហានមិនព្រមឈប់ផ្សព្វផ្សាយទេ
សកម្ម. ៤:២៣-៣១—គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ បានពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាដើម្បីមានសេចក្ដីក្លាហាន (it-1-E ទំ. ១២៨ វ. ៣)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (៨នាទី)
សកម្ម. ៤:១១—តើលោកយេស៊ូជា«ថ្មនៅលើគេបំផុតនៅជ្រុងជញ្ជាំង»ក្នុងន័យអ្វី? (it-1-E ទំ. ៥១៤ វ. ៤)
សកម្ម. ៥:១—ហេតុអ្វីអាណានាសនិងសាភីរ៉ាបានលក់មួយចំណែកនៃកម្មសិទ្ធិរបស់ពួកគាត់? (w១៣ ១/៤ ទំ. ១៥ វ. ៣)
តើអំណានគម្ពីរសប្ដាហ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេហូវ៉ា?
តើអ្នកបានរកឃើញចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះ?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) សកម្ម. ៥:២៧-៤២
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ការជួបលើកដំបូង: (២នាទី ឬខ្លីជាង) ចាប់ផ្ដើមដោយប្រើការសន្ទនាគំរូ។ តបឆ្លើយនឹងការជំទាស់ដែលមានជាទូទៅក្នុងតំបន់ផ្សាយរបស់អ្នក។
ការត្រឡប់ទៅជួបលើកទី១: (៣នាទី ឬខ្លីជាង) ចាប់ផ្ដើមដោយប្រើការសន្ទនាគំរូ។ បុគ្គលនោះប្រាប់ថាគាត់មិនមែនជាគ្រិស្តសាសនិក។
វីដេអូអំពីការត្រឡប់ទៅជួបលើកទី២: (៥នាទី) សូមបង្ហាញនិងពិគ្រោះអំពីវីដេអូ។
របៀបរស់នៅជាគ្រិស្តសាសនិក
«ការផ្សព្វផ្សាយដោយប្រើរទេះរុញផ្ដល់ប្រយោជន៍នៅទូទាំងពិភពលោក»: (១៥នាទី) ការពិគ្រោះដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមបង្ហាញវីដេអូ។ បើក្រុមជំនុំផ្សព្វផ្សាយជាសាធារណៈក្នុងតំបន់ដោយប្រើតុឬរទេះរុញ សូមយកមកបង្ហាញដល់អ្នកស្ដាប់។ សូមពន្យល់ការរៀបចំក្នុងក្រុមជំនុំ។ បើមានពេល សូមប្រាប់ ឬសម្ដែងអំពីបទពិសោធន៍ល្អមួយក្នុងតំបន់ផ្សាយ។ សូមពន្យល់អំពីរបៀបដែលអ្នកផ្សាយអាចចូលរួម។
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី) jy ជំ. ៣៦
សើរើកម្មវិធីឡើងវិញ រួចប្រាប់អំពីកម្មវិធីសប្ដាហ៍បន្ទាប់ (៣នាទី)
ចម្រៀងលេខ១១៩ និងសេចក្ដីអធិដ្ឋាន