របៀបរស់នៅជាគ្រិស្តសាសនិក
ការប្រព្រឹត្តដ៏បរិសុទ្ធនិងការគោរពដ៏ជ្រាលជ្រៅទាក់ទាញចិត្ត
ការប្រព្រឹត្តដ៏ល្អរបស់ប្រពន្ធជាច្រើនដែលបានក្លាយទៅជាគ្រិស្តសាសនិក ច្រើនតែបានទាក់ទាញចិត្តប្ដីឲ្យទទួលយកសេចក្ដីពិត។ ប៉ុន្តែ គាត់ប្រហែលត្រូវស៊ូទ្រាំនឹងការពិបាកអស់ជាច្រើនឆ្នាំ។ (១ពេ. ២:២១-២៣; ៣:១, ២) បើអ្នកកំពុងរងទុក្ខវេទនាដោយសារអំពើអយុត្ដិធម៌ សូមបន្តយកឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ។ (រ៉ូម ១២:២១) ប្រហែលប្ដីរបស់អ្នកមិនស្ដាប់អ្វីដែលអ្នកនិយាយអំពីព្រះយេហូវ៉ា ប៉ុន្តែពេលគាត់ឃើញគំរូល្អរបស់អ្នក គាត់អាចនឹងកែប្រែរបៀបគិតគូរបស់គាត់អំពីសេចក្ដីពិត។
សូមព្យាយាមយល់ទស្សនៈរបស់គូអ្នក។ (ភី. ២:៣, ៤) សូមបង្ហាញការយល់ចិត្តនិងសេចក្ដីមេត្ដាករុណា ហើយខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្លួនកាលដែលអ្នកនៅតែបង្ហាញការគោរពចំពោះប្ដី។ សូមស្ដាប់ដោយយកចិត្តទុកដាក់។ (យ៉ា. ១:១៩) សូមមានចិត្តអត់ធ្មត់ ហើយបញ្ជាក់ឲ្យគូដឹងថាអ្នកស្រឡាញ់គាត់។ ទោះជាគូមិនដែលបង្ហាញចិត្តសប្បុរសនិងការគោរពចំពោះអ្នកក្ដី អ្នកអាចជឿជាក់ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះភាពស្មោះត្រង់របស់អ្នក។—១ពេ. ២:១៩, ២០
សូមទស្សនាវីដេអូព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តយើងឲ្យតស៊ូ រួចមកឆ្លើយសំណួរដូចតទៅ៖
តើបងក្រេស លីមានជីវិតបែបណាពេលទើបរៀបការ?
តើអ្វីបានទាក់ទាញចិត្តគាត់ឲ្យចង់ដឹងសេចក្ដីពិតក្នុងគម្ពីរ?
តើបងស្រីលីបានតស៊ូនឹងការពិបាកផ្សេងៗក្រោយគាត់ទទួលការជ្រមុជទឹកយ៉ាងដូចម្ដេច?
តើបងស្រីលីបានអធិដ្ឋានយ៉ាងណាអំពីប្ដីគាត់?
ដោយសារបងស្រីលីមានការប្រព្រឹត្តដ៏បរិសុទ្ធនិងការគោរពដ៏ជ្រាលជ្រៅ តើគាត់បានទទួលពរអ្វីខ្លះ?
ការប្រព្រឹត្តដ៏បរិសុទ្ធនិងការគោរពដ៏ជ្រាលជ្រៅមានឥទ្ធិពលខ្លាំងណាស់!