ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លោកុប្បត្តិ ១៨-១៩
«ចៅក្រមនៃផែនដីទាំងមូល» បំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា
តើយើងរៀនអ្វីពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដែលទាក់ទងនឹងក្រុងសូដុមនិងក្រុងកូម៉ូរ៉ា?
ព្រះយេហូវ៉ានឹងមិនមេត្ដាដល់មនុស្សអាក្រក់ដែលមិនកែប្រែឡើយ
អស់អ្នកដែលរួចជីវិតពីការវិនិច្ឆ័យដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ គឺជាពួកអ្នកដែលយកចិត្តទុកដាក់នឹងបំណងប្រាថ្នារបស់ព្រះ ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។—លូក ១៧:២៨-៣០
សូមសួរខ្លួនអ្នកថា: ‹តើខ្ញុំកើតទុក្ខដោយសារសីលធម៌ធូរលុងរបស់ពិភពលោកនេះឬទេ›? (២ពេ ២:៧) តើខ្ញុំកំពុងចាត់ទុកថា ការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំឬទេ?