របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ផ្សព្វផ្សាយតាមកាមេរ៉ាឬអ៊ីនធឺខម
ហេតុអ្វីសំខាន់: ដោយសារបច្ចេកវិទ្យាបានជឿនលឿន និងបទឧក្រិដ្ឋបានកើនឡើងដែរ មនុស្សជាច្រើនមានកាមេរ៉ាសុវត្ថិភាពនិងអ៊ីនធឺខមនៅមុខផ្ទះ។ យើងប្រហែលជាភ័យខ្លាចពេលផ្សព្វផ្សាយដំណឹងល្អដល់អ្នកដែលយើងមើលមិនឃើញ តែគាត់អាចឃើញយើង។ ការរំលឹកបន្តបន្ទាប់នឹងជួយយើងឲ្យមានទំនុកចិត្តច្រើនជាងពេលផ្សព្វផ្សាយតាមកាមេរ៉ាឬអ៊ីនធឺខម។
របៀបអនុវត្ត:
ចូរមានចិត្តគំនិតល្អ។ ម្ចាស់ផ្ទះជាច្រើនដែលមានកាមេរ៉ាសុវត្ថិភាពឬអ៊ីនធឺខម សុខចិត្តនិយាយជាមួយយើង។
សូមចាំថាកាមេរ៉ាខ្លះចាប់ផ្ដើមថតភ្លាមៗពេលដែលអ្នកឈរនៅមុខវា ហើយម្ចាស់ផ្ទះប្រហែលជាកំពុងមើលឬស្ដាប់អ្វីដែលអ្នកនិយាយ ពេលអ្នកចូលទៅជិតទ្វារ។
ពេលម្ចាស់ផ្ទះឆ្លើយ និយាយទៅកាន់កាមេរ៉ាឬអ៊ីនធឺខមដូចអ្នកនិយាយនៅមុខគាត់។ សូមញញឹមនិងធ្វើកាយវិការធម្មតា។ និយាយអ្វីដែលអ្នកនឹងនិយាយបើគាត់បើកទ្វារ។ បើមានកាមេរ៉ា កុំដាក់មុខនៅជិតកាមេរ៉ានោះពេក។ បើម្ចាស់ផ្ទះមិនឆ្លើយ កុំទុកសារជាសំឡេងឡើយ។
ក្រោយឈប់និយាយជាមួយម្ចាស់ផ្ទះ សូមចាំថាគាត់ប្រហែលជានៅតែអាចមើលឬស្ដាប់អ្នក