បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 មីនា ទំ. ៥
  • វិធីបីយ៉ាងដើម្បីពឹងផ្អែកលើព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • វិធីបីយ៉ាងដើម្បីពឹងផ្អែកលើព្រះយេហូវ៉ា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរបង្ហាញជំនឿ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរធ្វើការសម្រេចចិត្ដដែលលើកកិត្ដិយសព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 មីនា ទំ. ៥

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

វិធី​បី​យ៉ាង​ដើម្បី​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា

ដាវីឌ​បាន​យក​ឈ្នះ​កូលីយ៉ាត​ដោយ​សារ​គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​១​សាំ. ១៧:៤៥​) ព្រះ​យេហូវ៉ា​ចង់​ប្រើ​កម្លាំង​របស់​លោក​ដើម្បី​ជួយ​អស់​អ្នក​ដែល​បម្រើ​លោក។ (​២​ប្រ. ១៦:៩​) តើ​តាម​របៀប​ណា​យើង​អាច​ពឹង​ផ្អែក​លើ​ជំនួយ​ដែល​មក​ពី​ព្រះ​យេហូវ៉ា ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​និង​សមត្ថភាព​របស់​ខ្លួន? មាន​ចំណុច​បី​យ៉ាង​៖

  • អធិដ្ឋាន​ជា​ទៀង​ទាត់។ មិន​គ្រាន់​តែ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ក្រោយ​ពី​ធ្វើ​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​យើង​ក៏​គួរ​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ពេល​យើង​ជួប​ការ​ល្បង​ល​ដែរ។ (​ម៉ាថ. ៦:១២, ១៣​) ម្យ៉ាង​ទៀត យើង​មិន​គ្រាន់​តែ​អធិដ្ឋាន​សុំ​ពរ​ពី​ព្រះ​យេហូវ៉ា​ក្រោយ​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ហើយ​នោះ​ទេ ប៉ុន្តែ​យើង​គួរ​អធិដ្ឋាន​សុំ​ការ​ណែនាំ​និង​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​មុន​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។—យ៉ា. ១:៥

  • មាន​ទម្លាប់​ល្អ​ក្នុង​ការ​អាន​និង​ការ​សិក្សា​គម្ពីរ។ សូម​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ (​ចសព. ១:២​) ចំណាយ​ពេល​រំពឹង​គិត​អំពី​គំរូ​ដែល​មាន​ក្នុង​គម្ពីរ ហើយ​អនុវត្ត​អ្វី​ដែល​យើង​បាន​រៀន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​យ៉ា. ១:២៣​-​២៥​) រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ខ្លួន។ ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដោយ​រៀបចំ​ឲ្យ​បាន​ល្អ

  • សហការ​ជា​មួយ​អង្គការ​ព្រះ​យេហូវ៉ា។ ស្វែង​យល់​ការ​ណែនាំ​ថ្មី​ៗ​បំផុត​របស់​អង្គការ​ព្រះ ក្រោយ​មក​អនុវត្ត​តាម​ការ​ណែនាំ​ទាំង​នោះ​យ៉ាង​ឆាប់​រហ័ស។ (​ជប. ៩:១៧​) សូម​ស្ដាប់​តាម​យោបល់​និង​ការ​ណែនាំ​ផ្សេង​ៗ​របស់​ពួក​អ្នក​ចាស់​ទុំ។—ហេ. ១៣:១៧

អ្នកយកព័ត៌មាននិងបងប្អូនរបស់យើងកំពុងឈរមើលប៉ូលីសចាប់ខ្លួនបងប្រុសម្នាក់។

សូម​ទស្សនា​វីដេអូ​គ្មាន​មូលហេតុ​ឲ្យ​ខ្លាច​ការ​បៀត​បៀន រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

• តើ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​បាន​ជួប​ប្រទះ​ការ​ភ័យ​ខ្លាច​អ្វី?

• តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ភ័យ​ខ្លាច​ទាំង​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក