បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 មករា ទំ. ២-៣
  • ថ្ងៃ​ទី​៦​-​១២ ខែ​មករា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​៦​-​១២ ខែ​មករា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 មករា ទំ. ២-៣

ថ្ងៃ​ទី​៦​-​១២ ខែ​មករា

ចម្រៀង​សរសើរ​ព្រះ ១២៧​-​១៣៤

ចម្រៀង​លេខ​១៣៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ឪពុក​ម្ដាយ ចូរ​បន្ត​ថែ​រក្សា​កូន​ៗ​ដែល​ជា​មត៌ក​ដ៏​មាន​តម្លៃ​របស់​អ្នក

​(​១០​នាទី​)

ឪពុក​ម្ដាយ​អាច​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ការ​ថែ​ទាំ និង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ (​ចសព. ១២៧:១, ២​)

កូន​ៗ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ​យេហូវ៉ា (​ចសព. ១២៧:៣, w​២១.០៨ ទំ.៥ វ.៩​)

បង្ហាត់​បង្រៀន​កូន​ៗ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់​ៗ (​ចសព. ១២៧:៤, w​១៩.១២ ទំ.២៦ វ.២០​)​

ឪពុក​ម្នាក់​ប្រើ​សៀវភៅ​ស្ដើង ​«​មេ​រៀន​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ​»​ដើម្បី​បង្រៀន​កូន​តូច​ៗ​ទាំង​ពីរ​របស់​គាត់។ កូន​ៗ​ស្រមៃ​ថា​បាន​លេង​ជា​មួយ​សត្វ​ដំរី និង​សត្វ​ស្វា​ធំ​នៅ​ក្នុង​សួន​ឧទ្យាន។

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ឪពុក​ម្ដាយ​ទុក​ចិត្ត​លោក​និង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​ទាំ​កូន​ៗ​របស់​ពួក​គាត់

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១២៨:៣—ហេតុ​អ្វី​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ប្រដូច​កូន​ៗ​ទៅ​នឹង​មែក​ដើម​អូលីវ? (​w​០០​-​E ១៥/៥ ទំ.២៧ វ.៣​-​៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ១៣២:១​-​១៨ (​th ចំណុច​ហាត់​រៀន​ទី​២​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ​(​lmd មេ​រៀន​ទី​១ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បុគ្គល​ម្នាក់​បាន​ប្រាប់​អ្នក​អំពី​អ្វី​ដែល​គាត់​ជឿ ដែល​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៤​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៦ ចំណុច​ទី​៤​-​៥។ ពិភាក្សា​អំពី​ការ​រៀប​ចំ​ឲ្យ​សិស្ស​គម្ពីរ​រៀន​ជា​មួយ​បង​ប្អូន​ឯ​ទៀត​សប្ដាហ៍​ក្រោយ ពេល​អ្នក​មិន​នៅ។ (​lmd មេ​រៀន​ទី​១០ ចំណុច​ទី​៤​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៣

៧. ឪពុក​ម្ដាយ តើ​អ្នក​កំពុង​បង្ហាត់​បង្រៀន​កូន​ដោយ​ប្រើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

អង្គការ​ព្រះ​យេហូវ៉ា​បាន​ផលិត​អត្ថបទ វីដេអូ និង​សៀវភៅ​ផ្សេង​ៗ​ដើម្បី​ជួយ​ឪពុក​ម្ដាយ​បង្រៀន​កូន​ៗ​របស់​ពួក​គាត់​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​កូន​ៗ​គឺ គំរូ​របស់​ឪពុក​ម្ដាយ។—បច. ៦:៥​-​៩

លោក​យេស៊ូ​ប្រើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក។

សូម​អាន យ៉ូហាន ១៣:១៣​-​១៥។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​នេះ។

  • ហេតុ​អ្វី​អ្នក​គិត​ថា ការ​បង្រៀន​របស់​លោក​យេស៊ូ​ដោយ​ទុក​គំរូ​ឲ្យ​អ្នក​កាន់​តាម គឺ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព?

ការ​ប្រព្រឹត្ត​របស់​ឪពុក​ម្ដាយ​អាច​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​គឺ​មាន​ប្រយោជន៍។ គំរូ​ល្អ​របស់​អ្នក​ធ្វើ​ឲ្យ​កូន​ៗ​គោរព​តាម​អ្វី​ដែល​អ្នក​បង្រៀន​ពួក​គេ ហើយ​ជំរុញ​ចិត្ត​កូន​ៗ​ឲ្យ​ស្ដាប់​បង្គាប់។

បណ្ដុំ​រូប​ភាព​៖ ឈុត​មួយ​ពី​វីដេអូ ​«​ការ​បង្រៀន​កូន​ដោយ​ទុក​គំរូ​»។ ១.ក្រុម​គ្រួសារ​របស់​បង​ហ្គាសៀស​នៅ​ក្នុង​ឡាន ពួក​គាត់​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ។ ២. ក្រុម​គ្រួសារ​នោះ​អង្គុយ​ញ៉ាំ​អី​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក្រោយ​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​វិញ។ ៣. បង​ហ្គាសៀស​បាន​ផ្អាក​ការ​សិក្សា​របស់​គាត់​ដើម្បី​និយាយ​ជា​មួយ​កូន​ស្រី។ ៤. បង​ហ្គាសៀសនិង​ប្រពន្ធ​ប្រើ​បទ​គម្ពីរ​ដើម្បី​វែក​ញែក​ហេតុ​ផល​ជា​មួយ​កូន​ស្រី​របស់​ពួក​គាត់។

សូម​បង្ហាញ​វីដេអូ ការ​បង្រៀន​កូន​ដោយ​ទុក​គំរូ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ប្ដី​ប្រពន្ធ​បង​ហ្គាសៀស​បាន​បង្រៀន​កូន​ៗ​របស់​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​អ្វី?

  • តើ​វីដេអូ​នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​បន្ត​ទុក​គំរូ​ល្អ​សម្រាប់​កូន​ៗ​យ៉ាង​ដូច​ម្ដេច?

តាម​រយៈ​គំរូ​របស់​អ្នក អ្នក​អាច​បង្រៀន​កូន​ៗ​ឲ្យ . . .

  • ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ស្ដី​អំពី​ការ​កម្សាន្ត ការ​ផឹក​ស្រា និង​ការ​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា

  • ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត

  • ប្រព្រឹត្ត​ចំពោះ​គូ​អាពាហ៍ពិពាហ៍​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២០ វ.១៣​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៧៣ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក