ថ្ងៃទី២៩ ខែកញ្ញា–ថ្ងៃទី៥ ខែតុលា
អ្នកទូន្មាន ៣-៤
ចម្រៀងលេខ៩៣ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
សូមចំណាយពេលជាមួយគ្នានិងជាមួយព្រះយេហូវ៉ា
១. ចូរពង្រឹងខ្សែបីធ្លុងរបស់អ្នក
(១០នាទី)
លៃទុកពេលដើម្បីមានការសន្ទនាដែលទាក់ទងនឹងរឿងសំខាន់ៗ និងដែលលើកទឹកចិត្តជាមួយគូរបស់អ្នក (អទ. ៣:១; ijwhf អត្ថបទទី១០ វ.២-៨)
ធ្វើអ្វីផ្សេងៗជាមួយគ្នា (អទ. ៤:៩; w២៣.០៥ ទំ.២៣-២៤ វ.១២-១៤)
បណ្ដុះឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា (អទ. ៤:១២; w២៣.០៥ ទំ.២១ វ.៣)
សូមសួរខ្លួនអ្នកថា ‹តើការចំណាយពេលធ្វើអ្វីផ្សេងៗដែលបែកពីគូរបស់ខ្ញុំអស់រយៈពេលយូរ ដូចជាដើរលេងកម្សាន្ត ឬធ្វើការ អាចមានឥទ្ធិពលយ៉ាងណាមកលើអាពាហ៍ពិពាហ៍របស់ខ្ញុំ?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អទ. ៣:៨—តើពេលណាមិនមែនជា«ពេលស្រឡាញ់»? (it «សេចក្ដីស្រឡាញ់» វ.៣៩)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អទ. ៤:១-១៦ (th ចំណុចហាត់រៀនទី២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ សូមចាប់ផ្ដើមការសន្ទនាដោយប្រើទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០២៥។ ផ្លាស់ប្ដូរអ្វីដែលអ្នកចង់និយាយពេលម្ចាស់ផ្ទះបង្ហាញថាគាត់ចាប់អារម្មណ៍នឹងប្រធានបទផ្សេង។ (lmd មេរៀនទី២ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ស្នើបង្រៀនគម្ពីរដល់បុគ្គលម្នាក់ដែលទទួលទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០២៥។ (lmd មេរៀនទី៩ ចំណុចទី៤)
៦. សុន្ទរកថា
(៥នាទី) lmd សេចក្ដីពន្យល់បន្ថែម ផ្នែកក ចំណុចទី១២—ប្រធានបទ៖ ព្រះគឺយុត្តិធម៌ និងមិនរើសមុខ។ (th ចំណុចហាត់រៀនទី១៩)
ចម្រៀងលេខ១៣១
៧. ពេលមានបញ្ហាក្នុងអាពាហ៍ពិពាហ៍ សូមទុកចិត្តលើការណែនាំរបស់ព្រះយេហូវ៉ា
(១៥នាទី) ការពិគ្រោះ។
ព្រះយេហូវ៉ាបានផ្ដល់ឲ្យប្ដីប្រពន្ធគ្រិស្តសាសនិកនូវអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ ជួនកាលប្ដីប្រពន្ធនៅតែមានបញ្ហាផ្សេងៗ។ (១កូ. ៧:២៨) បើពួកគេមិនព្យាយាមដោះស្រាយបញ្ហាទាំងនោះទេ ពួកគេអាចមានការឈឺចាប់កាន់តែច្រើន ហើយប្រហែលជាគិតថាគ្មានអ្វីអាចជួយធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេប្រសើរឡើងទេ។ ចុះបើអ្នកមានបញ្ហាបែបនោះក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក?
ភាពយន្តតើអ្វីជាស្នេហ៍ពិត? បង្ហាញអំពីប្ដីប្រពន្ធវ័យក្មេងមួយគូដែលមានបញ្ហាធ្ងន់ធ្ងរក្នុងអាពាហ៍ពិពាហ៍។ តើអ្នកចាំអំពីឱវាទដែលឪពុកក្នុងភាពយន្តនេះបានឲ្យដល់កូនស្រីរបស់គាត់ ពេលនាងហៀបនឹងធ្វើការសម្រេចចិត្តមួយដោយមិនគិតអំពីការណែនាំរបស់ព្រះយេហូវ៉ាឬទេ?
សូមបង្ហាញវីដេអូ តើអ្វីជាស្នេហ៍ពិត? ឈុតខ្លី។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីយើងគួរពឹងផ្អែកលើការណែនាំរបស់ព្រះយេហូវ៉ាពេលយើងមានបញ្ហាក្នុងអាពាហ៍ពិពាហ៍?—អេ. ៤៨:១៧; ម៉ាថ. ១៩:៦
បើអ្នកមានបញ្ហាធ្ងន់ធ្ងរក្នុងអាពាហ៍ពិពាហ៍ សូមធ្វើឲ្យប្រាកដថាអ្នកនៅជិតព្រះយេហូវ៉ាដោយរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍លោក។ សូមព្យាយាមដោះស្រាយបញ្ហាទាំងនោះដោយប្រើគោលការណ៍គម្ពីរ ថែមទាំងស្វែងរកព័ត៌មានក្នុងសៀវភៅរបស់អង្គការយើងដែលនឹងជួយអ្នកឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះស្ថានភាពរបស់អ្នក។ ដោយធ្វើដូច្នេះ នោះអ្នកបង្ហាញថាអ្នកចង់ឲ្យព្រះយេហូវ៉ាជួយអ្នកនិងឲ្យពរដល់អ្នក។—សុភ. ១០:២២; អេ. ៤១:១០
សូមបង្ហាញវីដេអូ ចូរកុំឲ្យសេចក្ដីសុខសាន្តក្លែងក្លាយបំភាន់អ្នកឡើយ! ដារ៉េល និងដេបូរ៉ា ហ្វ្រែសីងឺ។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានរៀនអ្វីខ្លះពីបទពិសោធន៍របស់បងដារ៉េលនិងបងដេបូរ៉ាស្ដីអំពីរបៀបដោះស្រាយបញ្ហាធ្ងន់ធ្ងរក្នុងចំណងអាពាហ៍ពិពាហ៍?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី២២ សេចក្ដីផ្ដើមផ្នែកទី៥ និងមេរៀនទី២៣