បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 វិច្ឆិកា ទំ. ៣១
  • សំណួរ​ពី​អ្នក​អាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរ​ពី​អ្នក​អាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងសត្រូវព្រះយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរកុំខ្លាចសត្វសាហាវទាំងនោះឡើយ!
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 វិច្ឆិកា ទំ. ៣១

សំណួរ​ពី​អ្នក​អាន

នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ តើ​ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ប្រជា​ជាតិ​នានា​ឲ្យ​មាន​«​គំនិត​»​អ្វី?

ស្ដី​អំពី​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ការ​បើក​បង្ហាញ ១៧:១៦, ១៧​ចែង​ថា​៖ ​«​សត្វ​សាហាវ​ដែល​មាន​ស្នែង​១០​ដែល​អ្នក​បាន​ឃើញ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង។ ព្រោះ​ព្រះ​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក គឺ​ឲ្យ​ពួក​គេ​មាន​គំនិត​តែ​មួយ ហើយ​ធ្វើ​តាម​គំនិត​នោះ ដោយ​ប្រគល់​រាជាណាចក្រ​របស់​ពួក​គេ​ដល់​សត្វ​សាហាវ​»។ ពី​មុន សៀវភៅ​របស់​យើង​ធ្លាប់​ចែង​ថា ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ប្រជា​ជាតិ​នានា​ឲ្យ​មាន​«​គំនិត​»​ គឺ​ឲ្យ​ពួក​គេ​បំផ្លាញ​សាសនា​មិន​ពិត។

ប៉ុន្តែ យើង​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​នេះ​របស់​យើង។ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ប្រជា​ជាតិ​នានា​ឲ្យ​មាន​«​គំនិត​»​ គឺ​ឲ្យ​ពួក​គេ​«​ប្រគល់​រាជាណាចក្រ​របស់​ពួក​គេ​ដល់​សត្វ​សាហាវ​»។ ដើម្បី​យល់​អំពី​របៀប​ដែល​នេះ​នឹង​ត្រូវ​សម្រេច សូម​ឲ្យ​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ។

តើ​អ្នក​ណា​ជា​តួ​ឯក​ក្នុង​ទំនាយ​នេះ? ​«​ស្ត្រី​ពេស្យា​»​បាន​ត្រូវ​ហៅ​ដែរ​ថា​ជា ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ នាង​ជា​តំណាង​សាសនា​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា។ ​«​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​»​ជា​តំណាង​អង្គការ​សហប្រជាជាតិ។ អង្គការ​នោះ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ដើម​ដំបូង​នា​ឆ្នាំ​១៩១៩​ដើម្បី​រក្សា​សន្តិភាព​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ធ្លាប់​ហៅ​ថា​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ។ (​បប. ១៧:៣​-​៥​) ​«​ស្នែង​១០​»​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​គាំទ្រ​សត្វ​សាហាវ​នោះ។

តើ​អ្វី​គឺ​ជា​ទំនាក់​ទំនង​រវាង​ស្ត្រី​ពេស្យា​និង​សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ? ស្ត្រី​ពេស្យា​«​កំពុង​អង្គុយ​លើ​»​សត្វ​សាហាវ នោះ​មាន​ន័យ​ថា នាង​គាំទ្រ​វា ហើយ​ព្យាយាម​កាន់​កាប់​លើ​វា។

តើ​អ្វី​នឹង​កើត​ឡើង​ដល់​ស្ត្រី​ពេស្យា? សត្វ​សាហាវ ព្រម​ទាំង​ស្នែង​១០​ដែល​គាំទ្រ​វា ​«​នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ​»។ ពួក​វា​នឹង​បង្ហាញ​ការ​ស្អប់​ដោយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​បក​អាក្រាត​អំពើ​អាក្រក់​របស់​នាង។ ក្រោយ​មក ពួក​វា​នឹង​បំផ្លាញ​នាង​ចោល ដែល​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នឹង​កើត​ឡើង។ (​បប. ១៧:១; ១៨:៨​) នោះ​គឺ​ជា​ទី​បញ្ចប់​នៃ​សាសនា​មិន​ពិត។ ប៉ុន្តែ មុន​នោះ​កើត​ឡើង ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​នានា​ធ្វើ​អ្វី​មួយ​ដែល​មិន​ធ្លាប់​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ។

តើ​ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​នានា​ធ្វើ​អ្វី? លោក​នឹង​បណ្ដាល​ចិត្ត​របស់​ស្នែង​១០​ឬ​រដ្ឋាភិបាល ឲ្យ​ធ្វើ​តាម​«​គំនិត​របស់​លោក​»​ ពោល​គឺ​ឲ្យ​«​ពួក​គេ​ផ្ដល់​កម្លាំង​និង​អំណាច​របស់​ពួក​គេ​ដល់​សត្វ​សាហាវ​[​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​]​»​ ដែល​ជា​តំណាង​អង្គការ​សហប្រជាជាតិ។ (​បប. ១៧:១៣​) នេះ​មាន​ន័យ​ថា គំនិត​ផ្ដល់​កម្លាំង​និង​អំណាច​របស់​ពួក​គេ​ដល់​សត្វ​សាហាវ​គឺ​មិន​មែន​មក​ពី​រដ្ឋាភិបាល​ទេ។ ទំនាយ​នេះ​បង្ហាញ​ថា ព្រះ​ផ្ទាល់​នឹង​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ។ (​សុភ. ២១:១; សូម​ពិនិត្យ​បន្ថែម អេសាយ ៤៤:២៨​) តើ​ពួក​គេ​នឹង​ប្រគល់​អំណាច​ដល់​សត្វ​សាហាវ​បន្តិច​ម្ដង​ៗ​ឬ​ទេ? មិន​មែន​ទេ! តាម​មើល​ទៅ ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​កើត​ឡើង​ភ្លាម​ៗ​មួយ​រំពេច។ ក្រោយ​មក សត្វ​សាហាវ​នោះ​នឹង​បំផ្លាញ​សាសនា​មិន​ពិត​ទាំង​ឡាយ។

ដូច្នេះ តើ​យើង​គួរ​រំពឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​អនាគត? យើង​មិន​គួរ​រំពឹង​ថា នឹង​មាន​ការ​ផ្សាយ​ព័ត៌មាន​ថា​រដ្ឋាភិបាល​គាំទ្រ​អង្គការ​សហប្រជាជាតិ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទេ។ ប៉ុន្តែ អ្វី​ដែល​យើង​អាច​រំពឹង​គឺ​៖ ភ្លាម​ៗ​មួយ​រំពេច ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ប្រជា​ជាតិ​នានា​ឲ្យ​ប្រគល់​អំណាច​របស់​ពួក​គេ​ដល់​សត្វ​សាហាវ។ ពេល​នេះ​កើត​ឡើង យើង​នឹង​ដឹង​ថា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ហៀប​នឹង​ចាប់​ផ្ដើម។ ទម្រាំ​ដល់​ពេល​នោះ ​«​ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»​ ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​នឹង​ស្រាប់​តែ​មក​ភ្លាម​ៗ​!—១ថែ. ៥:៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក