បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w18 កក្កដា ទំ. ៣២
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • អត្ថបទស្រដៀងគ្នា
  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
w18 កក្កដា ទំ. ៣២

សំណួរ​ពី​អ្នក​អាន

បើ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​មិន​មែន​ជា​ប្ដី​ប្រពន្ធ ដេក​មួយ​យប់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ តើ​នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ថា​គួរ​តែ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​អំពី​រឿង​នោះ​ឬ​ទេ?

ឡានពីរចតនៅខាងក្រៅផ្ទះមួយនៅពេលយប់

ពិត​មែន ការ​ដេក​មួយ​យប់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ដោយ​គ្មាន​មូល​ត្រឹម​ត្រូវ គឺ​ចាត់​ទុក​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ដូច្នេះ បើ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ទេ គួរ​តែ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ។—កូរិនថូស​ទី១ ៦:១៨

ក្រុម​អ្នក​ចាស់​ទុំ​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានភាព​នីមួយ​ៗ​ដើម្បី​សម្រេច​ចិត្ត​ថា​ជា​ការ​ចាំ​បាច់​ឲ្យ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ តើ​ពីរ​នាក់​នោះ​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​ឬ​ទេ? តើ​អ្នក​ចាស់​ទុំ​ធ្លាប់​ជូន​យោបល់​ដល់​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​គ្នា​ឬ​ទេ? ហេតុ​អ្វី​ពួក​គេ​ដេក​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ជា​មួយ​គ្នា? តើ​ពួក​គេ​មាន​គម្រោង​ទុក​ជា​មុន​ដើម្បី​ធ្វើ​ដូច្នេះ​ឬ? តើ​ពួក​គេ​មាន​ជម្រើស​ផ្សេង​ទៀត​ឬ​ទេ ឬ​តើ​ពួក​គេ​បាន​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ​ដែល​ពួក​គេ​មិន​អាច​ផ្លាស់​ប្ដូរ​បាន ដូច​ជា​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក ឬ​រឿង​អាសន្ន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ជម្រើស​ក្រៅ​ពី​ដេក​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ជា​មួយ​គ្នា? (​សាស្ដា ៩:១១​) តើ​ពួក​គេ​ដេក​នៅ​ឯ​ណា? ស្ថានភាព​នីមួយ​ៗ​គឺ​ខុស​គ្នា ដូច្នេះ​ប្រហែល​ជា​មាន​ព័ត៌មាន​ផ្សេង​ទៀត​ដែល​នឹង​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​ចាស់​ទុំ។

ក្រោយ​ពី​ក្រុម​អ្នក​ចាស់​ទុំ​ពិចារណា​ព័ត៌មាន​ទាំង​អស់​អំពី​រឿង​នោះ​រួច​ហើយ ពួក​គាត់​នឹង​សម្រេច​ចិត្ត​ថា​គួរ​តែ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ឬ​យ៉ាង​ណា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក