បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwwd អត្ថបទទី ៤៣
  • ទឹក​ដោះ​ម្ដាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទឹក​ដោះ​ម្ដាយ
  • តើមានអ្នកគ្រោងបង្កើតឬទេ?
តើមានអ្នកគ្រោងបង្កើតឬទេ?
ijwwd អត្ថបទទី ៤៣
ម្ដាយ​ម្នាក់​សម្លឹង​មើល​ទារក​ដែល​កំពុង​ដេក​ក្នុង​រង្វង់​ដៃ​គាត់។

តើ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?

ទឹក​ដោះ​ម្ដាយ

ឯកសារ​យោង​មួយ​សម្រាប់​ពេទ្យ​ឆ្មប​បាន​រៀប​រាប់​ថា​៖​«​ទឹក​ដោះ​គោ​ដែល​គេ​ផលិត​ឡើង​សម្រាប់​ទារក មិន​អាច​ប្រៀប​ស្មើ​នឹង​ទឹក​ដោះ​ម្ដាយ​ឡើយ​»។ មូលហេតុ​មួយ​ដែល​ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក គឺ​ដោយ​សារ​រូប​កាយ​ម្ដាយ​អាច​បំប្លែង​ទឹក​ដោះ​របស់​គាត់​ឲ្យ​មាន​សារធាតុ​ផ្សេង​ៗ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​កូន។

សូម​ពិចារណា​៖ ទឹក​ដោះ​ម្ដាយ​ចេះ​ប្រែ​ប្រួល។ រៀង​រាល់​ដង​ដែល​ទារក​បៅ ដំបូង​ទឹក​ដោះ​បញ្ចេញ​សារធាតុ​ចិញ្ចឹម​ដូច​ជា​ប្រូតេអ៊ីន វីតាមីន ជាតិ​រ៉ែ និង​ជាតិ​ទឹក តែ​ក្រោយ​មក​វា​បញ្ចេញ​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​ទារក​ឆាប់​ឆ្អែត។ ទឹក​ដោះ​ម្ដាយ​ក៏​ប្រែ​ប្រួល​ទៅ​តាម​ពេល​វេលា​និង​អាយុ​របស់​កូន​ដែរ។

នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​អ័រម៉ូន​មួយ​ចំនួន ដូច​ជា​សារធាតុ​មេឡេតូនីន(​melatonin​)ជា​ដើម សារធាតុ​នេះ​កើន​ឡើង​ខ្ពស់​នៅ​ពេល​យប់។ រីឯ​អ័រម៉ូន​ផ្សេង​ទៀត បាន​កើន​ឡើង​ខ្ពស់​នៅ​ពេល​ថ្ងៃ។ អ័រម៉ូន​ទាំង​នេះ​ធ្វើ​ឲ្យ​ទារក​ងងុយ​ដេក​ឬ​ភ្ញាក់​ដឹង​ខ្លួន​អាស្រ័យ​ពេល​យប់​ឬ​ពេល​ថ្ងៃ។ ហេតុ​នេះ​ហើយ​ទារក​ចាប់​ផ្ដើម​មាន​ទម្លាប់​ដេក​និង​ភ្ញាក់​តាម​ពេល​វេលា​ត្រឹម​ត្រូវ។

ក្រោយ​ពី​សម្រាល​កូន​បាន​ប៉ុន្មាន​ថ្ងៃ ម្ដាយ​ផលិត​ទឹក​ដោះ​ពណ៌​លឿង​ដែល​គេ​ហៅ​ថា​ទឹក​ដោះ​ដំបូង។ ទឹក​ដោះ​នេះ​ងាយ​រំលាយ និង​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ សូម្បី​តែ​ទឹក​ដោះ​តិច​តួច​ក្ដី​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ក្រពះ​ដ៏​តូច​របស់​ទារក​ដែរ។ ទឹក​ដោះ​ដំបូង​មាន​ប្រព័ន្ធ​ការ​ពារ​សំខាន់​ៗ​ដែល​ជួយ​ទប់​ស្កាត់​មេ​រោគ​កុំ​ឲ្យ​ឆ្លង​ដល់​ទារក។ បន្ថែម​ទៅ​ទៀត វា​មាន​តួ​នាទី​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក ដោយ​ធ្វើ​ឲ្យ​លាមក​របស់​ទារក​ទន់​ស្រួល​បន្ទោបង់។

ម្ដាយ​មិន​ចាំ​បាច់​បារម្ភ​ថា​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​ទេ។ ទោះ​ជា​គាត់​មាន​កូន​ភ្លោះ​ក្ដី ក៏​គាត់​នៅ​តែ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​បំបៅ​កូន​ដែរ។ ដោយ​សារ​រូប​កាយ​គាត់​នឹង​ផលិត​ទឹក​ដោះ​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​កូន។

តើ​អ្នក​គិត​យ៉ាង​ណា? តើ​ទឹក​ដោះ​ម្ដាយ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​ឥត​ខ្ចោះ​ទាំង​នេះ កើត​ឡើង​ដោយ​ការ​វិវត្តន៍​ឬ​មាន​អ្នក​គ្រោង​បង្កើត?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក