ពាក្យផ្ដើម
តើអ្នកព្រួយបារម្ភដោយសារអ្វីៗទាំងអស់ឡើងថ្លៃឬទេ? តើអ្នកត្រូវធ្វើការច្រើនម៉ោងជាងដើម្បីចិញ្ចឹមជីវិតឬទេ? តើអ្នកមានពេលតិចជាងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកឬទេ? បើដូច្នេះមែន ទស្សនាវដ្ដីភ្ញាក់រឭក!លេខនេះអាចជួយអ្នកបាន។ អត្ថបទទាំងអស់ក្នុងទស្សនាវដ្ដីនេះមានយោបល់ល្អៗជាច្រើនដែលអាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែល្អប្រសើរ និងជួយអ្នកឲ្យកាត់បន្ថយការព្រួយបារម្ភ។ អត្ថបទចុងក្រោយផ្ដល់នូវសេចក្ដីសង្ឃឹមពិតប្រាកដអំពីអនាគតដ៏ល្អប្រសើរ ដែលអាចសម្រាលទុក្ខអ្នកសូម្បីតែនៅឥឡូវនេះ។