ព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកសង្គ្រោះម្នាក់មកយើង
២៩ បុគ្គលវិញ្ញាណដំបូងបង្អស់ដែលព្រះបានបង្កើតមក ទុកដូចជាព្រះរាជបុត្រាច្បងម្នាក់របស់ទ្រង់។
ព្រះអង្គស្រឡាញ់បុត្រានេះណាស់ ហើយនឹងចាត់ទ្រង់ឲ្យកំទេចមនុស្សអាក្រក់ចោល ហើយសង្គ្រោះមនុស្សណាដែលគោរពតាមព្រះ។—យ៉ូហាន ៣:១៦, ៣៦
៣០ ព្រះយេហូវ៉ាបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យទៅចាប់កំណើតនៅលើផែនដី។ ទ្រង់មានព្រះនាមជា យេស៊ូ។ ឯមាតាទ្រង់មាននាមជា ម៉ារា។—លូកា ១:៣០-៣៥
៣១ កាលដែលព្រះយេស៊ូមានវ័យធំឡើង ទ្រង់បានបង្រៀនសេចក្ដីល្អៗជាច្រើន។ ទ្រង់បានបង្រៀនថា ព្រះពិតមានតែមួយអង្គប៉ុណ្ណោះ គឺជាព្រះយេហូវ៉ា។—ម៉ាកុស ១២:២៩, ៣០
ព្រះយេស៊ូបានមានបន្ទូលថា មនុស្សលោកគួរតែថ្វាយបង្គំតែព្រះយេហូវ៉ាប៉ុណ្ណោះ។—ម៉ាថាយ ៤:១០; យ៉ូហាន ៤:២៣, ២៤
ទ្រង់ក៏បានបង្រៀនមនុស្សលោកអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ាដែរ។—លូកា ១៧:២០, ២១
៣២ ព្រះយេស៊ូបានប្រោសមនុស្សឈឺឲ្យជាឡើងវិញ និងបានប្រព្រឹត្តអំពើល្អៗជាច្រើន។ ទ្រង់មិនបានប្រព្រឹត្តអំពើអាក្រក់ឡើយ។—កិច្ចការ ១០:៣៨; ពេត្រុសទី១ ២:២១, ២២
ប៉ុន្តែ តើទ្រង់ត្រូវធ្វើយ៉ាងណា ដើម្បីសង្គ្រោះយើងឲ្យរួចពីអំពើបាបនិងសេចក្ដីស្លាប់?
៣៣ ទ្រង់ត្រូវតែថ្វាយយញ្ញបូជាមួយទៅព្រះ ដើម្បីសង្គ្រោះមនុស្សល្អ។ កាលពីជំនាន់ដើម ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ប្រជារាស្ត្រទ្រង់ឲ្យបូជាសត្វសំរាប់អំពើបាបរបស់គេ។—ហេព្រើរ ៧:២៥, ២៧
៣៤ ព្រះយេស៊ូមិនបានបូជាសត្វទេ។ ទ្រង់បានប្រទានរូបកាយទ្រង់ផ្ទាល់ ជាយញ្ញបូជាសម្រាប់យើងទាំងអស់គ្នា។—ម៉ាថាយ ២០:២៨; ហេព្រើរ ១០:១២
តើអ្នកដឹងមកហេតុអ្វីទេ?