«ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន»
នេះជាសេចក្ដីដែលសាវកប៉ុលបានសរសេរទៅយុវជនធីម៉ូថេ។ (ធីម៉ូថេទី២ ៣:១៤) ក្រោយពីបានអានសៀវភៅនេះ លោកអ្នកបានដឹងអំពីរឿងជាច្រើន ដែលព្រះបានចែងទុកសំរាប់ពួកណាដែលស្រឡាញ់ទ្រង់។ ប៉ុន្តែ លោកអ្នកត្រូវធ្វើឲ្យមានការជឿនលឿនតទៅទៀតខាងផ្លូវវិញ្ញាណ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តរីករាយនឹងជួយលោកអ្នកណាស់ ប្រសិនបើលោកអ្នកមិនទាន់បានជំនួយនេះនៅឡើយ។ សូមសរសេរទៅអាស័យដ្ឋានក្នុងប្រទេសរបស់លោកអ្នក ដូចបានចុះនៅខាងក្រោមនេះ ហើយសូមស្នើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់មកគេហដ្ឋានរបស់លោកអ្នកចុះ ដើម្បីសិក្សាព្រះគម្ពីរដោយទៀងទាត់ជាមួយលោកអ្នកដោយមិនគិតថ្លៃ។