បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ១០២ ទំ. ២៣៦-ទំ. ២៣៧ វ. ២
  • យ៉ូហានបានទទួលការបើកបង្ហាញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានបានទទួលការបើកបង្ហាញ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ផែនដីក្លាយទៅជាសួនឧទ្យាន!
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • «មើល!...មនុស្សមួយក្រុមធំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ១០២ ទំ. ២៣៦-ទំ. ២៣៧ វ. ២
សាវ័កយ៉ូហានកំពុងសរសេរសៀវភៅការបើកបង្ហាញ

មេ​រៀន​ទី​១០២

យ៉ូហាន​បាន​ទទួល​ការ​បើក​បង្ហាញ

កាល​សាវ័ក​យ៉ូហាន​ជាប់​គុក​នៅ​កោះ​ប៉ាត់ម៉ុស លោក​យេស៊ូ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​និមិត្តរូប​ចំនួន​១៦ ឬ​រូប​ភាព​អំពី​អនាគត។ ការ​បើក​បង្ហាញ​ទាំង​នោះ​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ រាជាណាចក្រ​លោក​នឹង​មក​ដល់ ហើយ​បំណង​ប្រាថ្នា​លោក​នឹង​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។

នៅ​ក្នុង​ការ​បើក​បង្ហាញ​មួយ យ៉ូហាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​នៅ​ស្ថាន​សួគ៌ ហើយ​ជុំ​វិញ​នោះ មាន​អ្នក​ចាស់​ទុំ​២៤​នាក់​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។ ពី​បល្ល័ង្ក​នោះ មាន​ផ្លេក​បន្ទោរ​និង​ផ្គរ​លាន់។ អ្នក​ចាស់​ទុំ​២៤​នាក់​លំឱន​កាយ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក។ នៅ​ក្នុង​ការ​បើក​បង្ហាញ​មួយ​ទៀត យ៉ូហាន​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​មក​ពី​គ្រប់​ប្រជាជាតិ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​ជា​កូន​ចៀម​កំពុង​ឃ្វាល​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​ឯ​ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ក្នុង​ការ​បើក​បង្ហាញ​មួយ​ទៀត យ៉ូហាន​បាន​ឃើញ​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​២៤​នាក់។ ក្នុង​ការ​បើក​បង្ហាញ​ជា​បន្ទាប់ យ៉ូហាន​ឃើញ​លោក​យេស៊ូ​កំពុង​ច្បាំង​នឹង​នាគ​ដែល​ជា​សាថាន និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ លោក​យេស៊ូ​បាន​បោះ​ទម្លាក់​ពួក​វា​ទៅ​ផែនដី។

លោកយេស៊ូនិង១៤៤.០០០នាក់នៅលើភ្នំស៊ីយ៉ូន

បន្ទាប់​មក យ៉ូហាន​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ គឺ​កូន​ចៀម​និង​១៤៤.០០០​នាក់​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ រួច​មក គាត់​ឃើញ​ទេវតា​មួយ​រូប​ហោះ​ជុំ​វិញ​ផែនដី ទាំង​ប្រាប់​មនុស្ស​ឲ្យ​កោត​ខ្លាច​ព្រះ​និង​សរសើរ​តម្កើង​លោក។

នៅ​ក្នុង​ការ​បើក​បង្ហាញ​បន្ទាប់​មក​ទៀត សង្គ្រាម​អាម៉ាគេដូន​បាន​ផ្ទុះ​ឡើង។ ក្នុង​សង្គ្រាម​នោះ លោក​យេស៊ូ​និង​កង​ទ័ព​របស់​លោក បាន​វាយ​ឈ្នះ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ នៅ​ក្នុង​ការ​បើក​បង្ហាញ​ចុង​ក្រោយ យ៉ូហាន​ឃើញ​ស្ថាន​សួគ៌​និង​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត។ សាថាន​និង​ពួក​អ្នក​គាំទ្រ​វា​បាន​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ គ្រប់​គ្នា​នៅ​ស្ថាន​សួគ៌​និង​ផែនដី​ចាត់​ទុក​នាម​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ ហើយ​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។

​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​ស្ត្រី​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ព្រម​ទាំង​ពូជ​អ្នក​និង​ពូជ​នាង​ដែរ។ ពូជ​នាង​នឹង​កិន​ក្បាល​អ្នក ហើយ​អ្នក​នឹង​ចឹក​កែង​ជើង​គាត់​»។—ដើម​កំណើត ៣:១៥

សំណួរ​៖ តើ​យ៉ូហាន​បាន​ទទួល​ការ​បើក​បង្ហាញ​ប៉ុន្មាន? តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ក្នុង​សង្គ្រាម​អាម៉ាគេដូន?

ការ​បើក​បង្ហាញ ១:១​-​៣; ៤:១​-​១១; ៧:៤, ៩​-​១៧; ១១:១៥​-​១៨; ១២:៥​-​១២; ១៤:៦, ៧; ១៦:១៤, ១៦; ២១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក