បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៣១
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីខ្លះ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៣១
មេរៀនទី៣១។ ក្នុងឋានៈជាស្ដេចនៅស្ថានសួគ៌ លោកយេស៊ូនៅចំពោះមុខសិរីរុងរឿងរបស់ព្រះយេហូវ៉ា។

មេ​រៀន​ទី​៣១

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

ប្រធានបទ​សំខាន់​ក្នុង​គម្ពីរ គឺ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​នោះ ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី​ក្លាយ​ជា​ការ​ពិត។ តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ? តើ​រាជាណាចក្រ​ព្រះ​បាន​សម្រេច​អ្វី​ខ្លះ​រួច​ហើយ? ហើយ​តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី​នៅ​អនាគត? ក្នុង​មេ​រៀន​នេះ​និង​មេ​រៀន​ពីរ​បន្ទាប់​ទៀត មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

១. តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? ហើយ​តើ​អ្នក​ណា​ជា​ស្ដេច​នៃ​រាជាណាចក្រ​នោះ?

រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​មួយ ដែល​បង្កើត​ឡើង​ដោយ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៃ​រាជាណាចក្រ​នោះ ហើយ​លោក​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ (​ម៉ាថាយ ៤:១៧; យ៉ូហាន ១៨:៣៦​) គម្ពីរ​ចែង​អំពី​លោក​យេស៊ូ​ថា​៖ ​«​លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច . . . ជា​រៀង​រហូត​»។ (​លូកា ១:៣២, ៣៣​) ក្នុង​ឋានៈ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​នឹង​គ្រប់​គ្រង​លើ​មនុស្ស​ទាំង​អស់​នៅ​ផែនដី។

២. តើ​លោក​យេស៊ូ​គ្រប់​គ្រង​តែ​ម្នាក់​ឯង​ឬ?

លោក​យេស៊ូ​មិន​គ្រប់​គ្រង​តែ​ម្នាក់​ឯង​ទេ។ មនុស្ស​ពី​«​គ្រប់​កុល​សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជា​ជាតិ . . . នឹង​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែនដី​»។ (​ការ​បើក​បង្ហាញ ៥:​៩, ១០​) ដូច្នេះ តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត? តាំង​ពី​លោក​យេស៊ូ​មក​ផែនដី មនុស្ស​រាប់​លាន​នាក់​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ប៉ុន្តែ មាន​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ ដែល​ឡើង​ទៅ​ស្ថាន​សួគ៌​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:១​-​៤​) ចំណែក​ឯ​គ្រិស្ត​សាសនិក​ឯ​ទៀត​ទាំង​អស់​នៅ​ផែនដី ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ។​—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

៣. ហេតុ​អ្វី​រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រសើរ​ជាង​រដ្ឋាភិបាល​របស់​មនុស្ស?

ទោះ​ជា​ពួក​អ្នក​គ្រប់​គ្រង​ជា​មនុស្ស​ខំ​ព្យាយាម​ធ្វើ​អ្វី​ល្អ​ៗ​ក៏​ដោយ ពួក​គេ​មិន​មាន​អំណាច​ឬ​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់​ធ្វើ​ទេ។ ម្យ៉ាង​ទៀត ពួក​អ្នក​គ្រប់​គ្រង​តែង​តែ​ផ្លាស់​ប្ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​អ្នក​គ្រប់​គ្រង​ថ្មី​ប្រហែល​ជា​មិន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ពលរដ្ឋ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ដែល​ជា​អ្នក​គ្រប់​គ្រង​រាជាណាចក្រ​ព្រះ នឹង​មិន​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​អ្នក​គ្រប់​គ្រង​ថ្មី​ទេ។ ម្យ៉ាង​ទៀត ព្រះ​បាន​«​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​ដានីយ៉ែល ២:៤៤​) លោក​យេស៊ូ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល ហើយ​លោក​នឹង​មិន​ប្រព្រឹត្ត​ដោយ​លម្អៀង​ឡើយ។ លោក​មាន​សេចក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស និង​យុត្តិធម៌ ហើយ​លោក​នឹង​បង្រៀន​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​តាម​គំរូ​របស់​លោក គឺ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស និង​យុត្តិធម៌។​—សូម​អាន អេសាយ ១១:៩

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​រាជាណាចក្រ​របស់​ព្រះ គឺ​ប្រសើរ​ជាង​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។

លោកយេស៊ូកំពុងអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌គ្រប់គ្រងលើផែនដី។ ពួកអ្នកដែលគ្រប់គ្រងជាមួយនឹងលោក កំពុងអង្គុយនៅពីក្រោយលោក។ ព្រះយេហូវ៉ាបញ្ចេញពន្លឺភ្លឺចែងចាំងពីក្រោយពួកគេ។

៤. រដ្ឋាភិបាល​ដ៏​មាន​អំណាច​ខ្លាំង​ក្លា​មួយ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល

លោក​យេស៊ូ​គ្រិស្ត​មាន​អំណាច​គ្រប់​គ្រង​ខ្លាំង​ជាង​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ទាំង​អស់។ សូម​អាន ម៉ាថាយ ២៨:១៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គឺ​ប្រសើរ​ជាង​ការ​គ្រប់​គ្រង​របស់​មនុស្ស?

រដ្ឋាភិបាល​របស់​មនុស្ស​តែង​តែ​ផ្លាស់​ប្ដូរ ហើយ​រដ្ឋាភិបាល​នីមួយ​ៗ​គ្រប់​គ្រង​តែ​លើ​ប្រទេស​មួយ ឬ​ទ្វីប​មួយ​ប៉ុណ្ណោះ។ ចុះ​រាជាណាចក្រ​របស់​ព្រះ​វិញ? សូម​អាន ដានីយ៉ែល ៧:១៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​រាជាណាចក្រ​ព្រះ​«​នឹង​មិន​ត្រូវ​បំផ្លាញ​»​?

  • ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល?

៥. ការ​គ្រប់​គ្រង​របស់​មនុស្ស​នឹង​ត្រូវ​ផ្លាស់​ប្ដូរ

ហេតុ​អ្វី​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

វីដេអូ: តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? (​ឈុត​ខ្លី​)​ (​១:៤១​)

  • តើ​ការ​គ្រប់​គ្រង​របស់​មនុស្ស​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ?

សូម​អាន អ្នក​ទូន្មាន ៨:៩ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​រាជាណាចក្រ​របស់​ព្រះ​គួរ​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស​ឬ​ទេ? ហេតុ​អ្វី?

៦. រាជាណាចក្រ​ព្រះ​មាន​អ្នក​គ្រប់​គ្រង​ដែល​យល់​អំពី​យើង

លោក​យេស៊ូ​ដែល​ជា​ស្ដេច​របស់​យើង ធ្លាប់​រស់​នៅ​ជា​មនុស្ស។ ដូច្នេះ លោក​អាច​«​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​»។ (​ហេប្រឺ ៤:១៥​) ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បុរស​និង​ស្ត្រី​ចំនួន​១៤៤.០០០​នាក់​«​ពី​គ្រប់​កុល​សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជា​ជាតិ​»​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។​—ការ​បើក​បង្ហាញ ៥:៩

  • ពេល​ដឹង​ថា​លោក​យេស៊ូ​និង​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​លោក ធ្លាប់​រស់​នៅ​ផែនដី តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ទេ? ហេតុ​អ្វី?

បុរសនិងស្ត្រីដែលបានត្រូវរើសតាំង ពួកគាត់មកពីសម័យខុសៗគ្នា និងមានមជ្ឈដ្ឋានផ្សេងៗគ្នា។

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បុរស​និង​ស្ត្រី​ពី​គ្រប់​មជ្ឈដ្ឋាន ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ

៧. ច្បាប់​នៃ​រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រសើរ​ជាង​ច្បាប់​របស់​មនុស្ស

រដ្ឋាភិបាល​មនុស្ស​បង្កើត​ច្បាប់​ផ្សេង​ៗ​ដើម្បី​ការ​ពារ​និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់​ខ្លួន។ រាជាណាចក្រ​ព្រះ​ក៏​មាន​ច្បាប់​ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​តាម​ដែរ។ សូម​អាន កូរិនថូស​ទី​១ ៦:៩​-​១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​មនុស្ស​គ្រប់​រូប​ធ្វើ​តាម​ច្បាប់​សីលធម៌​របស់​ព្រះa តើ​អ្នក​គិត​ថា​ពិភព​លោក​នឹង​មាន​ស្ថានភាព​បែប​ណា?

  • តើ​អ្នក​គិត​ថា​សម​ហេតុ​សម​ផល​ឬ​ទេ ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​នៃ​រាជាណាចក្រ​ព្រះ​ធ្វើ​តាម​ច្បាប់​សីលធម៌​របស់​លោក? ហេតុ​អ្វី?

  • តើ​អ្វី​បញ្ជាក់​ថា​មនុស្ស​ដែល​មិន​ធ្វើ​តាម​ច្បាប់​សីលធម៌​របស់​ព្រះ អាច​កែ​ប្រែ​បាន? (​សូម​មើល​ខ​១១​)

ប៉ូលិស​ម្នាក់​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​ប្រសព្វ​មួយ។ មនុស្ស​គ្រប់​វ័យ​កំពុង​ដើរ​ឆ្លង​ផ្លូវ​នោះ។

រដ្ឋាភិបាល​មនុស្ស​បង្កើត​ច្បាប់​ដើម្បី​ការ​ពារ​និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់​ខ្លួន។ ប៉ុន្តែ ច្បាប់​នៃ​រាជាណាចក្រ​ព្រះ​គឺ​ការ​ពារ​និង​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​ច្បាប់​របស់​រដ្ឋាភិបាល​មនុស្ស

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ដែល​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។

រៀន​សា​ឡើង​វិញ

  • តើ​អ្នក​ណា​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ?

  • ហេតុ​អ្វី​រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រសើរ​ជាង​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស?

  • តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​នៃ​រាជាណាចក្រ​ព្រះ​ធ្វើ​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ជ្រើស​រើស​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​រាជាណាចក្រ​ព្រះ ជា​ជាង​ចំពោះ​ការ​គ្រប់​គ្រង​របស់​មនុស្ស?

រក្សា​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ (១:៤៣)

សូម​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​១៤៤.០០០​នាក់ ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។

​«​តើ​អ្នក​ណា​នឹង​ទៅ​ស្ថាន​សួគ៌?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

តើ​អ្វី​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​នៅ​ក្នុង​គុក​ជឿ​ជាក់​ថា​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​នាំ​ឲ្យ​ពិភព​លោក​មាន​យុត្តិធម៌?

​«​របៀប​ដែល​ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​ភាព​អយុត្តិធម៌​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​វិច្ឆិកា ឆ្នាំ​២០១១​)

a ច្បាប់​សីលធម៌​ខ្លះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​ផ្នែក​ទី​៣។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក