បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៩ ទំ. ៣-៤
  • តើផែនដីអាចស្ថិតស្ថេរយូរទៀតទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផែនដីអាចស្ថិតស្ថេរយូរទៀតទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ភព​ផែនដី​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់
  • ហេតុ​ដែល​គួរ​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​អនាគត
  • ព្រះសន្យាថាផែនដីយើងនឹងនៅស្ថិតស្ថេរ
    ភ្ញាក់រឭក! ២០២៣
  • ផលវិបាកពីបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • សហស្សវត្សរ៍ថ្មី តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?
    សហស្សវត្សរ៍ថ្មី តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?
  • ផែនដីយើងកំពុងត្រូវបង្ខូច តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៩ ទំ. ៣-៤

តើ​ផែនដី​អាច​ស្ថិតស្ថេរ​យូរ​ទៀត​ទេ?

តើ​អ្នក​គិត​ថា​ចម្លើយ​មួយ​ណា​ត្រឹមត្រូវ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ?

នៅ​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ តើ​ស្ថានភាព​ដែល​មាននៅ​ផែនដី​នឹង

(ក) កាន់តែ​ល្អ​ប្រសើរ​ឡើង?

(ខ) នៅ​ដដែល?

(គ) កាន់តែ​អាក្រក់​ទៅៗ?

តើ​អ្នក​ខំ​រក្សា​ឲ្យ​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ឬ​ល្អ​ចំពោះ​អនាគត​ទេ? ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន។ ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ទស្សនៈ​ល្អ​ចំពោះ​អនាគត មាន​ការ​រីក​ចម្រើន​ប្រសើរ​ជាង​ខាង​ការ​រៀនសូត្រ ខាង​រាង​កាយ​និង​សតិ​អារម្មណ៍។ ការ​សិក្សា​ស្រាវជ្រាវ​អស់​ពេល​យ៉ាង​យូរ​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​រក្សា​ឲ្យ​មាន​ទស្សនៈ​សុទិដ្ឋិនិយម​កាត់​បន្ថយ​លទ្ធភាព​មាន​ជំងឺ​បេះដូង ខុស​គ្នា​ពី​មនុស្ស​ដែល​មាន​ទស្សនៈ​ប្រកប​ដោយ​ទុទ្ទិដ្ឋិនិយម​ឬ​មិន​ល្អ​ចំពោះ​ជីវិត។ លទ្ធផល​ពី​ការ​ស្រាវជ្រាវ​ទាំង​នេះ​គឺ​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​គម្ពីរ​បាន​ចែង​អស់​រយៈ​រាប់​រយ​ឆ្នាំ​មក​ហើយ​ថា​៖ «ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីងស្ងួត​ទៅ»។—សុភាសិត ១៧:២២

យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​អ្វី​ដែល​អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​បាន​ទាយ ស្តី​អំពី​អនាគត​នៃ​ភព​ផែនដី​យើង នោះ​មនុស្ស​ជា​ច្រើន​ពិបាក​រក្សា​ឲ្យ​មានចិត្ត​រីករាយ​និង​ទស្សនៈ​ល្អ។ សូម​ពិចារណា​ពី​ការ​ប៉ាន់ស្មាន​ខ្លះៗ​ដែល​នាំ​ឲ្យ​មាន​ទស្សនៈ​មិន​ល្អ។

ភព​ផែនដី​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់

នៅ​ឆ្នាំ​២០០២​វិទ្យាស្ថាន​ខាង​បរិស្ថាន​មួយ​ដែល​មាន​កិត្ដិនាម​ល្អ​បាន​ព្រមាន​ថា បើ​មិន​កាត់​បន្ថយ​នូវ​ការ​ប៉ះ​ទង្គិច​ទៅ​លើ​បរិស្ថាន ដោយ​សារ​ចង់​តែ​មានការ​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច នោះ​ប្រហែល​ជា​នាំ​ឲ្យ​មាន​«ហេតុ​ការណ៍​ដែល​អាច​ផ្លាស់​ប្ដូរ​ធាតុ​អាកាស និង​ប្រព័ន្ធ​នានា​នៃ​បរិស្ថាន​ទាំង​ស្រុង»។ (Stockholm Environment Institute) សេចក្ដី​រាយការណ៍​នេះ​បាន​បន្ត​ទៀត​ថា​ភាព​ក្រីក្រ​នៅ​ក្នុង​ពិភព​លោក ការ​មិន​ស្មើ​ភាព​គ្នា​ដែល​នៅ​តែ​មាន និង​ការ​បង្ខូច​បរិស្ថាន​អាច​ធ្វើ​ឲ្យ​សង្គម​មាន​«វិបត្ដិ​ខាង​បរិស្ថាន ក្នុង​សង្គម និង​សន្ដិសុខ​ផ្ទួនៗ​គ្នា»។

នៅ​ឆ្នាំ​២០០៥​អង្គការ​សហប្រជាជាតិ​បាន​ចេញ​លទ្ធផល​ពី​ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈ​បួន​ឆ្នាំ​ស្តី​អំពី​បរិស្ថាន​នៃ​ផែនដី។ (Millennium Ecosystem Assessment Synthesis Report) ការ​សិក្សា​ស្រាវជ្រាវ​នេះ រួម​មាន​អ្នក​ឯកទេស​ចំនួន​១​.​៣៦០​នាក់ ដែល​មក​ពី​៩៥​ប្រទេស។ ក្នុង​របាយការណ៍​នោះ​មាន​សេចក្ដី​ព្រមាន​យ៉ាង​ម៉ឹង​ម៉ាត់​ថា​៖​«ការ​រស់នៅ​របស់​មនុស្សជាតិ​ប្រើ​ប្រាស​ធនធាន​ធម្មជាតិ​ច្រើន​លើស​ចំណុះ​ពី​ផែនដី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​ប្រាកដ​ថា ប្រព័ន្ធ​នានា​នៃ​បរិស្ថាន​របស់​ភព​ផែនដី​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​នៅ​ជំនាន់​ក្រោយៗ»។ ដើម្បី​ជៀសវាង​ពី​វិបត្ដិ​ភ័យ​ទាំងនេះ នោះ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បន្ត​រាយការណ៍​ថា ត្រូវ​តែ​មាន​«ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​ខាង​គោលការណ៍​នយោបាយ ស្ថាប័ន និង​ការ​អនុវត្ត​ច្បាប់។ ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​ទាំងនេះ​មិន​ទាន់​បាន​ចាប់ផ្ដើម​ពេល​ឥឡូវនេះ​នៅ​ឡើយ»។

នាយក​នីតិប្រតិបត្ដិ​នៃ​អង្គការ​សហប្រជាជាតិ ខាង​លំនៅ​ដ្ឋាន​មនុស្ស​ជាតិ (លោក​ស្រី Anna Tibaijuka) បាន​និយាយ​ពី​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​កាន់តែ​ច្រើន​នាក់​ជឿ។ គាត់​មាន​ប្រសាសន៍​ថា​៖ «បើ​យើង​នៅ​តែ​បន្ត​ដូច​ជា​ធម្មតា អនាគត​គេច​មិន​ផុត​ពី​ការ​ហិន​វិនាស​ឡើយ»។

ហេតុ​ដែល​គួរ​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​អនាគត

សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​បោះពុម្ព​ទស្សនាវដ្ដី​នេះ ក៏​ជឿ​ថា​នឹង​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​មក​លើ​ផែនដី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ជឿ​ថា​ជា​ជាង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ហិន​វិនាស​នៅ​អនាគត ព្រឹត្ដិការណ៍​ទាំងអស់​នេះ​នឹង​នាំ​ឲ្យ​មាន​ស្ថានភាព​ដ៏​ល្អ​អស្ចារ្យ​បំផុត​ដែល​ពិភព​លោក​មិន​ធ្លាប់​មាន​ឡើយ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​ទស្សនៈ​ល្អ​ដូច​នេះ? ពីព្រោះ ពួក​គេ​ទុកចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ពោល​គឺ​គម្ពីរ។ សូម​គិត​ពី​សេចក្ដី​សន្យា​មួយ​នេះ​ដែល​ថា​៖ «ដល់​បន្ដិចទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ។ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរ​ដក ហើយនឹង​បានចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:​១០, ១១

តើ​សេចក្ដី​សង្ឃឹម​បែប​នេះ​គ្រាន់តែ​ជា​ការ​យល់​ស​ប្ដិ​ទេ​ឬ? មុន​នឹង​ឆ្លើយ​សំណួរ​នេះ សូម​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​នូវ​ពាក្យ​អះអាង​នេះ​ដែល​ថា តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​គម្ពីរ​បាន​ទាយ​ទុកជា​មុន​យ៉ាង​ត្រឹម​ត្រូវ​អំពី​បញ្ហា​ធំៗ ដែល​ឥឡូវ​យើង​ឃើញ​ថា​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក​ដល់​ផែនដី​និង​មនុស្ស​ជាតិ។ សូម​អញ្ជើញ​អាន​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ​បន្ទាប់ ហើយ​ប្រៀប​ធៀប​មើល​អ្វី​ដែល​គេ​បាន​និយាយ​ទៅ​នឹង​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ឡើង​ទៅ​លើ​គម្ពីរ​ដែល​ទាយ​យ៉ាង​ត្រឹម​ត្រូវ​ស្តី​អំពី​ព្រឹត្ដិការណ៍​នៅ​អនាគត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក