ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សុភាសិត ៧-១១
‹កុំឲ្យចិត្តឯងងាកទៅតាមផ្លូវនោះឡើយ›
ខ្នាតតម្រារបស់ព្រះយេហូវ៉ាអាចការពារយើង។ ដើម្បីទទួលការការពារ យើងត្រូវចាត់ទុកខ្នាតតម្រាទាំងនោះថាសំខាន់បំផុត។ (សុភ. ៧:៣) ពេលអ្នកបម្រើណាម្នាក់របស់ព្រះយេហូវ៉ាអនុញ្ញាតឲ្យចិត្តរបស់គាត់ងាករេ គាត់ងាយនឹងចាញ់ល្បិចបោកបញ្ឆោតរបស់សាថានណាស់។ សុភាសិត ជំពូកទី៧ ពណ៌នាអំពីយុវជនម្នាក់ដែលបានអនុញ្ញាតឲ្យចិត្តរបស់គាត់បញ្ឆោតគាត់។ តើយើងអាចទាញមេរៀនអ្វីពីកំហុសរបស់គាត់?
សាថានព្យាយាមអូសទាញយើងឲ្យចាកចេញពីព្រះយេហូវ៉ា ដោយប្រើវិញ្ញាណទាំងប្រាំរបស់យើងដើម្បីទាក់ទាញយើងឲ្យប្រព្រឹត្តអំពើខុសឆ្គង
ប្រាជ្ញានិងសមត្ថភាពយល់ដឹង នឹងជួយយើងឲ្យដឹងជាមុននូវលទ្ធផលខ្លោចផ្សាដែលមកពីការប្រព្រឹត្តខុសឆ្គង ហើយជួយយើងជៀសចេញឲ្យឆ្ងាយពីទង្វើណាដែលបង្ខូចចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា