របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ានឹងជួយអ្នកឲ្យមានចិត្តក្លាហាន
បើអ្នកជាសិស្សសាលា តើអ្នកភ័យខ្លាចនឹងប្រាប់គេថាអ្នកជាសាក្សីព្រះយេហូវ៉ានិងផ្សព្វផ្សាយដល់គេឬទេ? បើដូច្នេះ តើតាមរបៀបណាអ្នកអាច«តាំងចិត្តក្លាហាន»ដើម្បីនិយាយអំពីព្រះយេហូវ៉ា? (១ថែ. ២:២) តើមានមូលហេតុណាខ្លះដែលអ្នកត្រូវធ្វើដូច្នេះ? សូមទស្សនាវីដេអូព្រះយេហូវ៉ានឹងជួយកូនឲ្យមានចិត្តក្លាហាន រួចឆ្លើយសំណួរដូចតទៅ៖
តើគំរូណាក្នុងគម្ពីរបានជួយសូភីឲ្យតាំងចិត្តក្លាហាន?
តើសូភីបានទទួលប្រយោជន៍យ៉ាងណាពីការហាត់ពាក្យនិយាយ?
ហេតុអ្វីអ្នកគួរផ្សព្វផ្សាយដល់សិស្សរួមថ្នាក់?
បើអ្នកមិនមែនជាសិស្ស តើអ្នកទាញមេរៀនអ្វីពីវីដេអូនេះ?