របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបន្តប្រើទស្សនាវដ្ដីរបស់យើង
ចាប់តាំងពីឆ្នាំ២០១៨មក ទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយរបស់យើងមានប្រធានបទតែមួយប៉ុណ្ណោះក្នុងលេខនីមួយៗ។ យើងអាចប្រើទស្សនាវដ្ដីទាំងនេះក្នុងកិច្ចបម្រើផ្សាយ ដោយសារវាជាផ្នែកមួយនៃឧបករណ៍ដើម្បីបង្រៀនគម្ពីររបស់យើង។ យើងអាចយកទស្សនាវដ្ដីពីរបីក្បាលដាក់ជាប់ជាមួយនឹងយើងពេលធ្វើដំណើរឬពេលទៅផ្សារ។ យើងមិនប្រើទស្សនាវដ្ដីទាំងនេះដើម្បីសិក្សាគម្ពីរជាមួយមនុស្សទេ ប៉ុន្តែទស្សនាវដ្ដីអាចជួយពួកគេឲ្យចង់រៀនថែមទៀតអំពីព្រះ។
ក្រោយចាប់ផ្ដើមការសន្ទនា សូមបង្ហាញបទគម្ពីរហើយប្រាប់ចំណុចមួយពីទស្សនាវដ្ដីដែលអាចទាក់ទាញចិត្តគាត់។ ជាឧទាហរណ៍ បើគាត់ប្រាប់យើងថាគាត់មានកូនឬកើតទុក្ខឬតានតឹងចិត្ត អ្នកអាចនិយាយថា៖ «ថ្មីៗនេះខ្ញុំបានអានអត្ថបទល្អមួយអំពីរឿងនេះ។ តើខ្ញុំអាចបង្ហាញបងបានទេ?»។ បើអ្នកគិតថាគាត់មានចំណាប់អារម្មណ៍ អ្នកអាចជូនគាត់នូវទស្សនាវដ្ដីមួយក្បាលឬផ្ញើតាមប្រព័ន្ធអេឡិចត្រូនិកពេលជួបគាត់លើកដំបូងក៏បាន។ ទោះជាការចែកជូនទស្សនាវដ្ដីមិនមែនជាគោលដៅចម្បងរបស់យើងក៏ដោយ តែទស្សនាវដ្ដីអាចជួយយើងឲ្យស្វែងរកអ្នកដែលសុខចិត្តធ្វើតាមអ្វីដែលពួកគេបានរៀន។—សកម្ម. ១៣:៤៨
២០១៨
២០១៩
២០២០
តើមនុស្សដែលរស់នៅក្នុងតំបន់របស់អ្នកចាប់អារម្មណ៍នឹងប្រធានបទអ្វីខ្លះ?