បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 កក្កដា ទំ. ៩
  • ជំរុញចិត្តសិស្សគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំរុញចិត្តសិស្សគម្ពីរ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • សួរសំណួរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ប្រើបណ្ដាំរបស់ព្រះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ទទួលយកជំនួយពីលោក តាមរយៈសេចក្ដីអធិដ្ឋាន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ចូរជួយសិស្សគម្ពីរអ្នកឲ្យយកឈ្នះទម្លាប់ស្មោកគ្រោក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 កក្កដា ទំ. ៩

ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ

ជំរុញ​ចិត្ត​សិស្ស​គម្ពីរ

ការ​ស្ដាប់​បង្គាប់​ព្រះ​ផុស​ចេញ​ពី​ដួង​ចិត្ត​យើង។ (​សុភ. ៣:១​) ហេតុ​នេះ ពេល​យើង​បង្រៀន​សិស្ស​គម្ពីរ យើង​ត្រូវ​ខិត​ខំ​ជំរុញ​ចិត្ត​ពួក​គេ។ តើ​តាម​របៀប​ណា?

ការ​បង្រៀន​សេចក្ដី​ពិត​ទៅ​សិស្ស​គម្ពីរ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ សូម​ជួយ​គាត់​ឲ្យ​យល់​ថា​ព័ត៌មាន​នោះ​ជាប់​ទាក់​ទង​នឹង​ជីវិត​គាត់ និង​ចំណង​មិត្តភាព​របស់​គាត់​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា។ ជួយ​គាត់​ឲ្យ​យល់​នូវ​របៀប​ដែល​ខ្នាត​តម្រា​ក្នុង​គម្ពីរ​បង្ហាញ​សេចក្ដី​ស្រឡាញ់ គុណធម៌ និង​សេចក្ដី​សុចរិត​របស់​ព្រះ។ ដោយ​ភាព​ប៉ិន​ប្រសប់ សូម​សួរ​គាត់​នូវ​សំណួរ​ដែល​បញ្ជាក់​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​អ្វី​ដែល​គាត់​កំពុង​រៀន។ ជួយ​គាត់​ឲ្យ​គិត​អំពី​ប្រយោជន៍​ដែល​គាត់​អាច​ទទួល​បើ​គាត់​ផ្លាស់​ប្ដូរ​ទស្សនៈ ឬ​ការ​ប្រព្រឹត្ត​ដែល​មិន​ត្រឹម​ត្រូវ។ ពេល​ដែល​អ្នក​ឃើញ​សិស្ស​គម្ពីរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ចេញ​ពី​ចិត្ត នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង។

សូម​ទស្សនា​វីដេអូ​ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ជំរុញ​ចិត្ត​សិស្ស​គម្ពីរ។ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ជំរុញចិត្តសិស្សគម្ពីរ›។ នីតាសួរហ្គិចនូវសំណួរមួយក្នុងអំឡុងការសិក្សាគម្ពីររបស់ពួកគេ។

    ហេតុ​អ្វី​នីតា​សួរ​ហ្គិច​ថា​៖ «ប្អូន​នៅ​ចាំ​អ្វី​ដែល​យើង​រៀន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទេ?»

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ជំរុញចិត្តសិស្សគម្ពីរ›។ នីតាវែកញែកអំពីបទគម្ពីរ។

    តើ​តាម​របៀប​ណា​នីតា​បាន​ជួយ​ហ្គិច​ឲ្យ​យល់​នូវ​របៀប​ដែល​ខ្នាត​តម្រា​គម្ពីរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​គាត់?

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ជំរុញចិត្តសិស្សគម្ពីរ›។ ហ្គិចស្ដាប់នីតា។

    បើ​យើង​ជំរុញ​ចិត្ត​សិស្ស​គម្ពីរ គាត់​នឹង​កាន់​តែ​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា

    តើ​តាម​របៀប​ណា​នីតា​បាន​ជួយ​ហ្គិច​ឲ្យ​គិត​អំពី​របៀប​ដែល​គាត់​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក