របៀបរស់នៅជាគ្រិស្តសាសនិក
ចូរប្រើគោលការណ៍គម្ពីរដើម្បីជួយកូនៗរបស់អ្នកឲ្យទទួលជោគជ័យ
ឪពុកម្ដាយដែលជាគ្រិស្តសាសនិកចង់ឲ្យកូនៗរបស់ពួកគេមានជីវិតដ៏សប្បាយក្នុងកិច្ចការបម្រើព្រះយេហូវ៉ា។ ឪពុកម្ដាយអាចជួយកូនៗឲ្យទទួលជោគជ័យដោយប្រើគោលការណ៍គម្ពីរដើម្បីបង្រៀនពួកគេ។—សុភ. ២២:៦
ធ្វើឲ្យកូនៗស្រួលប្រាស្រ័យទាក់ទងជាមួយអ្នក។—យ៉ា. ១:១៩
ទុកគំរូល្អឲ្យកូនៗ។—បច. ៦:៦
គោរពប្រណិប័តន៍ព្រះយេហូវ៉ាជាទៀងទាត់។—អេភ. ៦:៤
សូមទស្សនាវីដេអូ ចូរសង់ផ្ទះដែលនឹងស្ថិតស្ថេរ ដោយបង្រៀនកូនរបស់អ្នក«ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត» រួចឆ្លើយសំណួរដូចតទៅនេះ៖
តើឪពុកម្ដាយអាចបង្ហាញថាពួកគេជាមនុស្សសមហេតុសមផលយ៉ាងដូចម្ដេច?
តើតាមរបៀបណាឪពុកម្ដាយអាចធ្វើតាមគោលការណ៍នៅយ៉ាកុប ១:១៩?
តើឪពុកម្ដាយអាចធ្វើអ្វីពេលមានបញ្ហា?