បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ៤៤
  • តើ​ពេល​ណា​លែង​មាន​អំពើ​ពុក​រលួយ​ទៀត?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ពេល​ណា​លែង​មាន​អំពើ​ពុក​រលួយ​ទៀត?
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​នឹង​ចាត់​វិធានការ​បំបាត់​អំពើ​ពុក​រលួយ?
  • រដ្ឋាភិបាល​មួយ​ដែល​គ្មាន​អំពើ​ពុក​រលួយ
  • សេចក្ដីសន្យាអំពីពិភពលោកដែលគ្មានការពុករលួយ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការតយុទ្ធនឹងការពុករលួយ ដោយប្រើដាវខាងវិញ្ញាណ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ហេតុអ្វីក៏មានការពុករលួយច្រើនម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ការប្រែទៅជាអនុរាស្ដម្នាក់នៃរដ្ឋាភិបាលរបស់ព្រះ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ប្រធានបទឯទៀត
mrt អត្ថបទទី ៤៤
បុរស​ពីរ​នាក់​កំពុង​ចាប់​ដៃ​គ្នា​នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល។ បុរស​ម្នាក់​កំពុង​ហុច​ស្រោម​សំបុត្រ​មួយ​ដែល​មាន​លុយ ដល់​បុរស​ម្នាក់​ទៀត។

តើ​ពេល​ណា​លែង​មាន​អំពើ​ពុក​រលួយ​ទៀត?

អំពើ​ពុក​រលួយ​គឺ​ជា​បញ្ហា​មួយ​ដែល​មាន​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​នេះ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ទៀត​ផង។a ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត​កូវីដ​-​១៩ មន្ត្រី​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា បាន​យក​ប្រាក់​ជំនួយ​ដែល​ផ្ដល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រោត​រាត​ត្បាត ទៅ​ចែក​គ្នី​គ្នា​រហូត​ដល់​ក្លាយ​ជា​អ្នក​មាន។ ដោយ​សារ​អំពើ​ពុក​រលួយ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​ការ​ព្យាបាល ហើយ​ជា​លទ្ធផល មាន​មនុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ​និង​ស្លាប់។

ឥទ្ធិពល​ដែល​មក​ពី​អំពើ​ពុក​រលួយ​ពី​រដ្ឋាភិបាល​គឺ​ខ្លាំង​ក្លា​ណាស់។ លោក​ដាវីឌ ខេមរិន អតីត​នាយក​រដ្ឋ​មន្ត្រី​នៃ​ចក្រភព​អង់គ្លេស បាន​រៀប​រាប់​ថា​៖​«​អំពើ​ពុក​រលួយ​គឺ​ប្រៀប​ដូច​ជា​សំណាញ់​ពីងពាង​ដ៏​ធំ ហើយ​ប្រទេស​ទាំង​អស់​គឺ​កំពុង​ជាប់​នៅ​ក្នុង​សំណាញ់​នោះ​»។

ប៉ុន្តែ យើង​អាច​ជឿ​ជាក់​ថា​មិន​យូរ​ទៀត អំពើ​ពុក​រលួយ​ទាំង​អស់​នឹង​លែង​មាន​ទៀត។ ហេតុ​អ្វី? សូម​កត់​សម្គាល់​ថា​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ។

ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​នឹង​ចាត់​វិធានការ​បំបាត់​អំពើ​ពុក​រលួយ?

គម្ពីរ​កត់​ទុក​ប្រសាសន៍​របស់​ព្រះ​ថា​៖​«​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ស្រឡាញ់​យុត្តិធម៌ ខ្ញុំ​ស្អប់​ការ​លួច​ប្លន់​និង​អំពើ​ទុច្ចរិត​ខ្លាំង​ណាស់​»។b (​អេសាយ ៦១:៨​) ពេល​មនុស្ស​រង​ទុក្ខ​ដោយ​សារ​អំពើ​ពុក​រលួយ​របស់​អ្នក​ឯ​ទៀត ព្រះ​ដឹង​អំពី​រឿង​នោះ។ (​សុភាសិត ១៤:៣១​) លោក​សន្យា​ថា​៖​«​ដោយ​សារ​មនុស្ស​រង​ទុក្ខ​ត្រូវ​គេ​សង្កត់​សង្កិន . . . ខ្ញុំ​នឹង​ក្រោក​ឡើង​ចាត់​វិធានការ​»។—ចម្រៀង​សរសើរ​ព្រះ ១២:៥

តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា? លោក​មិន​កែ​ទម្រង់​រដ្ឋាភិបាល​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​ដក​រដ្ឋាភិបាល​ទាំង​នេះ​ចេញ ហើយ​ប្ដូរ​ជំនួស​ដោយ​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់​តែ​ម្ដង។ រដ្ឋាភិបាល​នេះ​ស្ថិត​នៅ​ស្ថាន​សួគ៌​ដែល​ហៅ​ថា​«​រាជាណាចក្រ​របស់​ព្រះ​»។ (​ម៉ាកុស ១:១៤, ១៥; ម៉ាថាយ ៦:១០​) គម្ពីរ​ចែង​ថា​៖​«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល . . . នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ[​ឯ​ទៀត​]ទាំង​អស់ . . . ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ (​ដានីយ៉ែល ២:៤៤​) តាម​វិធី​នេះ លោក​នឹង​បំបាត់​ចោល​អំពើ​ពុក​រលួយ​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។

រដ្ឋាភិបាល​មួយ​ដែល​គ្មាន​អំពើ​ពុក​រលួយ

តើ​តាម​របៀប​ណា​យើង​ដឹង​ថា​រដ្ឋាភិបាល​របស់​ព្រះ​នឹង​គ្មាន​អំពើ​ពុក​រលួយ? សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ​៖

  1. ១. អំណាច​គ្រប់​គ្រង។ រាជាណាចក្រ​ព្រះ​ទទួល​អំណាច​គ្រប់​គ្រង​ពី​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។—ការ​បើក​បង្ហាញ ១១:១៥

    ហេតុ​អ្វី​សំខាន់? ដើម្បី​កាន់​អំណាច រដ្ឋាភិបាល​មនុស្ស​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ដែល​ពលរដ្ឋ​របស់​ពួក​គេ​ផ្ដល់​ឲ្យ។ ជា​ញឹក​ញយ នេះ​បើក​ឱកាស​ឲ្យ​មាន​អំពើ​ពុក​រលួយ ការ​លួច​ប្លន់ និង​ការ​គាប​សង្កត់។ ប៉ុន្តែ រាជាណាចក្រ​ព្រះ​គឺ​គាំទ្រ​ដោយ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត ហេតុ​នេះ រាជាណាចក្រ​ព្រះ​តែង​តែ​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ឲ្យ​នូវ​អ្វី​ដែល​រាស្ត្រ​ត្រូវ​ការ។—ចម្រៀង​សរសើរ​ព្រះ ១៤៥:១៦

  2. ២. អ្នក​គ្រប់​គ្រង។ ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​រាជាណាចក្រ​នោះ។—ដានីយ៉ែល ៧:១៣, ១៤

    ហេតុ​អ្វី​សំខាន់? សូម្បី​តែ​មនុស្ស​ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត​ក្ដី ពួក​គេ​ប្រហែល​ជា​ងាយ​ទទួល​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត ហើយ​ធ្វើ​ខុស។ (​អ្នក​ទូន្មាន ៧:២០​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​មិន​អាច​ទទួល​សំណូក​ឡើយ។ (​ម៉ាថាយ ៤:៨​-​១១​) បន្ថែម​ទៅ​ទៀត លោក​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ចំពោះ​រាស្ត្រ​លោក ហើយ​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សុខ​ទុក្ខ​របស់​ពួក​គេ។—ចម្រៀង​សរសើរ​ព្រះ ៧២:១២​-​១៤

  3. ៣. ច្បាប់។ ច្បាប់​នៃ​រាជាណាចក្រ​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដែល​គោរព​តាម​ច្បាប់​ទាំង​នោះ​មាន​អំណរ​ទៀត​ផង។—ចម្រៀង​សរសើរ​ព្រះ ១៩:៧, ៨

    ហេតុ​អ្វី​សំខាន់? ច្បាប់​ដែល​មនុស្ស​បង្កើត​ច្រើន​តែ​ស្មុគ​ស្មាញ ដាក់​សម្ពាធ ឬ​បង្ខិត​បង្ខំ។ ហេតុ​នេះ​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ។ ផ្ទុយ​ទៅ​វិញ ច្បាប់​របស់​រាជាណាចក្រ​ព្រះ​គឺ​ស្រួល​ធ្វើ​តាម និង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ធ្វើ​តាម។ (​អេសាយ ៤៨:១៧, ១៨​) បន្ថែម​ទៅ​ទៀត ច្បាប់​ទាំង​នេះ​មិន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាក់​ទង​នឹង​បំណង​ចិត្ត​ផង​ដែរ។ (​ម៉ាថាយ ២២:៣៧, ៣៩​) ពិត​ណាស់ ព្រះ​ដឹង​ថា​ក្នុង​ចិត្ត​យើង​គិត​អ្វី ហើយ​លោក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​ច្បាប់​ទាំង​នោះ​បាន​ត្រូវ​អនុវត្ត​ដោយ​ក្ដី​អាណិត​អាសូរ។—យេរេមា ១៧:១០

យើង​សូម​អញ្ជើញ​លោក​អ្នក​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​អនាគត​ដែល​គ្មាន​អំពើ​ពុក​រលួយ។

  • សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​រាជាណាចក្រ​ព្រះ​ជា​រដ្ឋាភិបាល​ដែល​គ្មាន​អំពើ​ពុក​រលួយ​»​ ដើម្បី​រៀន​ថែម​ទៀត​អំពី​មូលហេតុ​បី​យ៉ាង​ដែល​រាជាណាចក្រ​ព្រះ​នឹង​មិន​អាច​ពុក​រលួយ​ទាល់​តែ​សោះ។

  • សូម​ទស្សនា​វីដេអូ​តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? ដើម្បី​រៀន​ថែម​ទៀត​អំពី​រដ្ឋាភិបាល​ព្រះ​និង​អ្វី​ដែល​រដ្ឋាភិបាល​នោះ​នឹង​សម្រេច​នៅ​ផែន​ដី។

  • សូម​សាក​រៀន​ជា​មួយ​យើង​នូវ​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​មើល​ថា​តើ​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ។

a យោង​ទៅ​តាម​អត្ថន័យ​មួយ​អំពី​ពាក្យ​«​អំពើ​ពុក​រលួយ​»​ មាន​ន័យ​ថា​ការ​ប្រើ​អំណាច​ដែល​ខ្លួន​មាន​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​ព្រះ​យេហូវ៉ា​ជា​នរណា?»។

សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា? ដើម្បី​ស្វែង​យល់​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​រដ្ឋាភិបាល​ពុក​រលួយ​និង​ដើម​ហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក