បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ៤៨
  • សាសនានិងសង្គ្រាមនៅអ៊ុយក្រែន តើគម្ពីរចែងយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាសនានិងសង្គ្រាមនៅអ៊ុយក្រែន តើគម្ពីរចែងយ៉ាងណា?
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រវត្តិ​សាសនា​ក្នុង​ការ​ធ្វើ​សង្គ្រាម
  • តើ​គ្រិស្ត​សាសនា​គួរ​គាំទ្រ​សង្គ្រាម​ឬ​ទេ?
  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា​ដែល​គាំទ្រ​សង្គ្រាម?
  • តើគ្រិស្តសាសនិកគួរគាំទ្រសង្គ្រាមឬទេ? តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • សង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី?
    ប្រធានបទឯទៀត
  • រុស្ស៊ីវាយលុកអ៊ុយក្រែន
    ប្រធានបទឯទៀត
  • ឆ្នាំ២០២២ជាឆ្នាំដ៏ច្របូកច្របល់ តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ប្រធានបទឯទៀត
mrt អត្ថបទទី ៤៨
រូបភាព៖ ១. បូជាចារ្យឃីរីលនៃក្រុងមូស្គូប្រទេសរុស្ស៊ី។ ២. លោកអេភីហ្វេននៀសទី១ដែលជាមេនិកាយគ្រិស្តសាសនានៃក្រុងឃីយីវប្រទេសអ៊ុយក្រែន។

ចូរ​ចាំ​យាម!

សាសនា​និង​សង្គ្រាម​នៅ​អ៊ុយក្រែន តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ស្ដី​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​អ្នក​ដឹក​នាំ​សាសនា​ដែល​មាន​មុខ​មាត់ សូម​ពិចារណា​ព័ត៌មាន​ដូច​ត​ទៅ​៖

  • នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ សារ​ព័ត៌មាន(​EUobserver​) សរសេរ​ថា​៖ «​បូជាចារ្យ​ឃីរីល ដែល​ជា​មេ​និកាយ​គ្រិស្ត​សាសនា​អូធូដុក្ស​នៃ​ប្រទេស​រុស្ស៊ី មិន​បាន​និយាយ​អ្វី​សោះ​ដើម្បី​ប្រឆាំង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី . . . និកាយ​សាសនា​របស់​គាត់​បន្ត​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​អ៊ុយក្រែន ហើយ​លោក​ពូ​ទីន​បាន​ប្រើ​ព័ត៌មាន​ទាំង​នេះ​ជា​លេស​ធ្វើ​សង្គ្រាម​»។

  • នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ សារ​ព័ត៌មាន(​AP News​) សរសេរ​ថា​៖ «​បូជាចារ្យ​ឃីរីល . . . បាន​បញ្ជាក់​យ៉ាង​ខ្លាំង​ថា​រុស្ស៊ី​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​វាយ​លុក​អ៊ុយក្រែន ដោយ​ប្រាប់​ថា​សង្គ្រាម​នេះ​មាន​បំណង​បំបាត់​ចោល​អំពើ​បាប​»។

  • នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ សារ​ព័ត៌មាន(​Jerusalem Post​) សរសេរ​ថា​៖ «​កាល​ពី​ថ្ងៃ​ច័ន្ទ លោក​អេភីហ្វេននៀស​ទី​១​នៃ​ក្រុង​ឃីយីវ ដែល​ជា​មេ​និកាយ​គ្រិស្ត​សាសនា​អូធូដុក្ស​ប្រទេស​អ៊ុយក្រែន បាន​ឲ្យ​ពរ​និង​លើក​ទឹក​ចិត្ត​ប្រជាជន‹ឲ្យ​ទៅ​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី› . . . [​គាត់​]ក៏​ប្រាប់​ដែរ​ថា​ការ​សម្លាប់​ទាហាន​រុស្ស៊ី​គឺ​មិន​មែន​ជា​អំពើ​បាប​ទេ​»។

  • នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុម​ប្រឹក្សា​មួយ​នៃ​សាសនា​នៅ​ប្រទេស​អ៊ុយក្រែន [​Ukrainian Council of Churches and Religious Organizations (UCCRO)​]a សរសេរ​ថា​៖ «​យើង​គាំទ្រ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន និង​អស់​អ្នក​ដែល​ការ​ពារ​ប្រទេស​យើង​ពី​ពួក​អ្នក​ដែល​ចូល​វាយ​លុក។ យើង​អធិដ្ឋាន​និង​ឲ្យ​ពរ​ដល់​ទាហាន​យើង​»។

តើ​អ្នក​គិត​ថា​សាសនា​ដែល​អះអាង​ថា​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត គួរ​លើក​ទឹក​ចិត្ត​សមាជិក​ពួក​គេ​ឲ្យ​ចូល​រួម​ធ្វើ​សង្គ្រាម​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ប្រវត្តិ​សាសនា​ក្នុង​ការ​ធ្វើ​សង្គ្រាម

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​សាសនា​ច្រើន​តែ​យល់​ស្រប រក​មូលហេតុ ឬ​រហូត​ដល់​លើក​ស្ទួយ​ឲ្យ​ធ្វើ​សង្គ្រាម​ទៀត​ផង។ ប៉ុន្តែ​ដំណាល​គ្នា​នោះ ពួក​គេ​ធ្វើ​ពុត​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព​វិញ។ អស់​ជា​ច្រើន​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​បាន​បក​អាក្រាត​ភាព​ពុត​ត្បុត​របស់​សាសនា​ក្នុង​រឿង​នេះ។ សូម​ពិចារណា​អំពី​អ្វី​ដែល​សៀវភៅ​របស់​យើង​ធ្លាប់​សរសេរ​អំពី​រឿង​នេះ។

  • អត្ថបទ​«​សង្គ្រាម​សាសនា​គ្រិស្ត ‹បង្ក​ឲ្យ​មាន​រឿង​ខ្លោច​ផ្សា›​»​បាន​ពន្យល់​ថា សាសនា​កាតូលិក​រ៉ូម​បាន​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ក្នុង​នាម​របស់​ព្រះ​និង​គ្រិស្ត។

  • អត្ថបទ​«​សាសនា​កាតូលិក​នៅ​ទ្វីប​អាហ្វ្រិក​»​ពន្យល់​ថា សាសនា​មិន​បាន​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​សង្គ្រាម​រវាង​កុលសម្ព័ន្ធ​ផ្សេង​ៗ ឬ​ការ​ប្រល័យ​ពូជ​សាសន៍​ទេ។

  • អត្ថបទ​«​តើ​គួរ​បន្ទោស​សាសនា​ឬ​ទេ?​»​ អត្ថបទ​«​តួ​នាទី​សាសនា​ក្នុង​សង្គ្រាម​មនុស្ស​»​ និង​អត្ថបទ​«​សាសនា​គាំទ្រ​សង្គ្រាម​»​ពន្យល់​ថា បព្វជិត​សាសនា​កាតូលិក អូធូដុក្ស ​និង​ប្រូតេស្តង់ ច្រើន​តែ​លើក​ទឹក​ចិត្ត​ទាហាន​ឲ្យ​សម្លាប់​គ្នា ទោះ​ជា​ពួក​គេ​កាន់​សាសនា​ដូច​គ្នា​ក៏​ដោយ។

តើ​គ្រិស្ត​សាសនា​គួរ​គាំទ្រ​សង្គ្រាម​ឬ​ទេ?

លោក​យេស៊ូ​បង្រៀន​ថា​៖​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាថាយ ២២:៣៩​) ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក​»។—ម៉ាថាយ ៥:៤៤​-​៤៧

សូម​គិត​៖ បើ​សាសនា​និយាយ​ថា​ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​បែរ​ជា​លើក​ទឹក​ចិត្ត​សមាជិក​ខ្លួន​ឲ្យ​ធ្វើ​សង្គ្រាម តើ​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ដើម្បី​ដឹង​ចម្លើយ សូម​អាន​អត្ថបទ​«​គ្រិស្ត​សាសនិក​ពិត​និង​សង្គ្រាម​»​ និង​អត្ថបទ​«​តើ​ពិត​ជា​អាច​ស្រឡាញ់​សត្រូវ​បាន​ឬ​ទេ?​»។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖‹រាជាណាចក្រ​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ។ ប្រសិន​បើ​រាជាណាចក្រ​ខ្ញុំ​ជា​របស់​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​ត​យុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​គេ›។ (​យ៉ូហាន ១៨:៣៦​) ​«​អស់​អ្នក​ដែល​ប្រើ​ដាវ ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។—ម៉ាថាយ ២៦:៤៧​-​៥២

សូម​គិត​៖ លោក​យេស៊ូ​មិន​អនុញ្ញាត​ឲ្យ​គ្រិស្ត​សាសនិក​ប្រយុទ្ធ​ដើម្បី​ការ​ពារ​លោក​ទេ ដូច្នេះ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​គ្រិស្ត​សាសនិក​គួរ​ធ្វើ​សង្គ្រាម​ឡើយ។ ដើម្បី​ដឹង​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​សម័យ​ដើម​បាន​ធ្វើ​តាម​គំរូ​និង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​យ៉ាង​ស្មោះ​ត្រង់ សូម​អាន​អត្ថបទ​«​តើ​គ្រិស្ត​សាសនិក​គួរ​ធ្វើ​សង្គ្រាម​ទេ?​»។

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា​ដែល​គាំទ្រ​សង្គ្រាម?

គម្ពីរ​បង្រៀន​ថា​ព្រះ​មិន​ពេញ​ចិត្ត​សាសនា​ដែល​អះអាង​ថា​ជា​តំណាង​លោក​យេស៊ូ តែ​មិន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក។—ម៉ាថាយ ៧:២១​-​២៣; ទីតុស ១:១៦

  • សៀវភៅ​ការ​បើក​បង្ហាញ​បញ្ជាក់​ថា ព្រះ​ឲ្យ​សាសនា​បែប​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​«​អស់​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ផែនដី​»។ (​ការ​បើក​បង្ហាញ ១៨:២១, ២៤​) ដើម្បី​ដឹង​មូលហេតុ សូម​អាន​អត្ថបទ​«​តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​អ្វី?​»។

  • លោក​យេស៊ូ​បង្រៀន​ថា​សាសនា​ណា​ដែល​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​សារ​អំពើ​អាក្រក់​របស់​ពួក​គេ ដូច​ដើម​ឈើ​មិន​ល្អ​ដែល​បង្កើត​ផល​មិន​ល្អ​«​ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​»។ (​ម៉ាថាយ ៧:១៥​-​២០​) ដើម្បី​ដឹង​ថា​រឿង​នេះ​នឹង​កើត​ឡើង​យ៉ាង​ណា សូម​អាន​ខិត្តប័ណ្ណ​«​សាសនា​មិន​ពិត​ជិត​ត្រូវ​បំផ្លាញ​ហើយ!​»។

សាក្សី​ព្រះ​យេហូវ៉ា​ខុស​ពី​សាសនា​ឯ​ទៀត

សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​រុស្ស៊ី អ៊ុយក្រែន និង​នៅ​ទូទាំង​ពិភព​លោក​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ដោយ​រក្សា​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ និង​មិន​ចូល​រួម​ក្នុង​សង្គ្រាម។ ម្ល៉ោះ​ហើយ យើង​មិន​រួម​ចំណែក​ឬ​គាំទ្រ​សង្គ្រាម​នេះ ឬ​សង្គ្រាម​ណា​ក៏​ដោយ។ សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ត្រូវ​គេ​បៀតបៀន ដោយ​សារ​យើង​តាំង​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន។ (​យ៉ូហាន ១៥:១៩, ២០; ធីម៉ូថេ​ទី​២ ៣:១២​) ជា​ឧទាហរណ៍ រដ្ឋាភិបាល​រុស្ស៊ី​បាន​ចាប់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ដាក់​គុក ហើយ​សាក្សី​ខ្លះ​ក៏​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ដែរ។ រដ្ឋាភិបាល​នោះ​ថែម​ទាំង​បាន​រឹប​អូស​អគារ​ដែល​យើង​ប្រើ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ទៀត​ផង។ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​ចូល​គេហទំព័រ www.jw​-​russia.org។

  • ដើម្បី​ដឹង​អំពី​របៀប​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បៀតបៀន​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​សារ​ជំនឿ​របស់​ពួក​គេ សូម​មើល​វីដេអូ​៤​នាទី​ចំណង​ជើង​ថា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​អៀរឃូតស៍​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​មាន​ការ​សម្រុក​ចូល​ផ្ទះ​ទាំង​កាច​សាហាវ​ក៏​ដោយ។

  • ជា​យូរ​មក​ហើយ សាក្សី​ព្រះ​យេហូវ៉ា​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​កាន់​ជំហរ​អព្យាក្រឹត។ ដើម្បី​ដឹង​អំពី​របៀប​ដែល​ពួក​គេ​កាន់​ជំហរ​អព្យាក្រឹត ទោះ​ជា​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​នៅ​អតីត​សហភាព​សូវៀត​និង​ពី​ពួក​ណាត្ស៊ី​នៅ​ប្រទេស​អាល្លឺម៉ង់ សូម​មើល​វីដេអូ​ចំណង​ជើង​ថា​ពួក​គេ​បាន​កាន់​ជំហរ​មាំ​មួន​ពេល​មាន​ការ​ប្រឆាំង។

សូម​មើល​គេហទំព័រ​របស់​យើង​ដើម្បី​ដឹង​ថែម​ទៀត​អំពី​ជំនឿ​របស់​យើង ដែល​រួម​បញ្ចូល​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ថា នៅ​អនាគត​នឹង​លែង​មាន​សង្គ្រាម​ទៀត។ (​អេសាយ ២:៤; យេរេមា ២៩:១១​) សូម​អញ្ជើញ​ទាក់​ទង​យើង​ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត។

អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព(​ពី​ឆ្វេង​ទៅ​ស្ដាំ​)​៖ Photo by Sefa Karacan/Anadolu Agency/Getty Images; Maxym Marusenko/NurPhoto via Getty Images

a ក្រុម​ប្រឹក្សា​UCCRO ដែល​ភាសា​អង់គ្លេស​ហៅ​ថា Ukrainian Council of Churches and Religious Organizations រួម​បញ្ចូល​១៥​និកាយ​សាសនា ដែល​តំណាង​សាសនា​អូធូដុក្ស កាតូលិក​ក្រិច កាតូលិក​រ៉ូម ​ប្រូតេស្តង់ សាសនា​យូដា មូស្លីម ព្រម​ទាំង​សាសនា​ឯ​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក