បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ៤៩
  • តើគម្ពីរចែងយ៉ាងណាអំពីការគោរពបូជារូបព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីការគោរពបូជារូបព្រះ?
  • ប្រធានបទឯទៀត
  • អត្ថបទស្រដៀងគ្នា
  • តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះពេញចិត្តចំពោះគោរពប្រណិប័តន៍របស់យើង?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
ប្រធានបទឯទៀត
mrt អត្ថបទទី ៤៩
សម្ដេចប៉ាបហ្វ្រានស៊ីសឈរឱនគោរពនៅមុខរូបសំណាកនាងម៉ារៀ។

ចូរ​ចាំ​យាម!

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​គោរព​បូជា​រូប​ព្រះ?

យោង​ទៅ​តាម​សារ​ព័ត៌មាន(​Catholic News Service​)បាន​រៀប​រាប់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ មាន​ពិធី​បុណ្យ​មួយ​ដែល​គេ​ធ្វើ​ឡើង​នៅ​វិហារ​របស់​ពេត្រុស​ដែល​គេ​ចាត់​ទុក​ជា​ជន​បរិសុទ្ធ។ នៅ​ថ្ងៃ​នោះ សម្ដេច​ប៉ាប​ឈ្មោះ​ហ្វ្រានស៊ីស បាន​ឈរ​នៅ​ខាង​មុខ​រូប​សំណាក​នាង​ម៉ារៀ ដោយ​«​បិទ​ភ្នែក​និង​ឱន​ក្បាល​អធិដ្ឋាន​ស្ងាត់​ៗ​»។ គាត់​«​បាន​អធិដ្ឋាន​អង្វរ​នាង​ម៉ារៀ​សុំ​ឲ្យ​»​មាន​សន្តិភាព។ សារ​ព័ត៌មាន(​Vatican News​) បាន​រៀប​រាប់​បន្ថែម​ថា​៖​«​សម្ដេច​ប៉ាប​នោះ​បាន​អធិដ្ឋាន​ឧទ្ទិស​ប្រគល់​មនុស្សជាតិ ជា​ពិសេស​ប្រគល់​រុស្ស៊ី​និង​អ៊ុយក្រែន ទៅ​ក្នុង​បេះ​ដូង​បរិសុទ្ធ​របស់​នាង​ម៉ារៀ​»។

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​យើង​អធិដ្ឋាន​នៅ​មុខ​រូប​សំណាក ឬ​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍? សូម​ពិចារណា​ខ​គម្ពីរ​ខាង​ក្រោម​នេះ​៖

  • ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆ្លាក់​រូប​ណា​មួយ ឬ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​មាន​រាង​ដូច​អ្វី​នៅ​លើ​មេឃ នៅ​ផែនដី ឬ​នៅ​ក្នុង​ទឹក​ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​គោរព​ឬ​លង់​ចិត្ត​ទៅ​បម្រើ​រូប​ទាំង​នោះ​ឡើយ ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ខ្ញុំ​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។—ដំណើរ​ចាក​ចេញ ២០:៤, ៥a

  • ​«​រូប​ព្រះ​របស់​ពួក​គេ​ធ្វើ​ពី​ប្រាក់​និង​មាស សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​មនុស្ស។ រូប​ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​អាច​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ មាន​ច្រមុះ តែ​មិន​អាច​ដឹង​ក្លិន មាន​ដៃ តែ​មិន​អាច​ចាប់​កាន់ មាន​ជើង តែ​ដើរ​មិន​រួច មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​បាន។ មនុស្ស​ដែល​ធ្វើ​រូប​ព្រះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ទុក​ចិត្ត​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ​»។—ចម្រៀង​សរសើរ​ព្រះ ១១៥:៤​-​៨

  • ​«​ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។ ខ្ញុំ​មិន​ប្រគល់​សិរី​រុង​រឿង​របស់​ខ្ញុំ​ដល់​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​ចែក​រំលែក​ការ​សរសើរ​របស់​ខ្ញុំ​ដល់​រូប​ឆ្លាក់​ដែរ​»។—អេសាយ ៤២:៨

  • ​«​ចូរ​រត់​ចេញ​ពី​ការ​គោរព​បូជា​រូប​ព្រះ​»។—កូរិនថូស​ទី​១ ១០:១៤

  • ​«​ចូរ​ជៀស​ចេញ​ពី​រូប​ព្រះ​»។—យ៉ូហាន​ទី​១ ៥:២១

ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍ សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​តើ​ព្រះ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រើ​រូប​ផ្សេង​ៗ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ឬ​ទេ?

លោក​អ្នក​ប្រហែល​ចាប់​អារម្មណ៍​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ប្រធានបទ​ដូច​ត​ទៅ​នេះ​៖

  • អត្ថបទ​«​ម៉ារៀ​ស្រី​ក្រមុំ​បរិសុទ្ធ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​នាង?​»​

  • អត្ថបទ​«​តើ​យើង​គួរ​អធិដ្ឋាន​ដល់​ម៉ារៀ​ស្រី​ក្រមុំ​បរិសុទ្ធ​ឬ​ទេ?​»​

  • អត្ថបទ​«​អព្ភូតហេតុ​និង​ការ​ឃើញ​បុគ្គល​វិញ្ញាណ ជា​សញ្ញា​សម្គាល់​មក​ពី​ព្រះ​ឬ?​»​

  • អត្ថបទ​«​សន្តិភាព​នៅ​ផែនដី តើ​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?​»​

អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​៖ Vincenzo Pinto/AFP via Getty Images

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក