បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ១៣២
  • សង្គ្រាម​នៅ​មជ្ឈិមបូព៌ា តើ​គម្ពីរ​ចែង​យ៉ាង​ណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សង្គ្រាម​នៅ​មជ្ឈិមបូព៌ា តើ​គម្ពីរ​ចែង​យ៉ាង​ណា?
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​រដ្ឋាភិបាល​ទាំង​ឡាយ​នឹង​បញ្ឈប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ទេ?
  • តើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​កើត​ឡើង​ដូច​ទំនាយ​ឬ?
  • តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​ពី​មជ្ឈិមបូព៌ា​ឬ?
  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់​នេះ?
  • តើ​ការ​ប្រយុទ្ធ​គ្នា​អាច​បញ្ចប់​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​អ៊ីស្រាអែល​ឬ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • របៀប​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នឹង​ត្រូវ​បំបាត់​ចោល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៥
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
ប្រធានបទឯទៀត
mrt អត្ថបទទី ១៣២
ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​ដោយ​សារ​ការ​បាញ់​មីស៊ីល​ទៅ​លើ​ទី​ក្រុង​មួយ​ដែល​នៅ​មជ្ឈិមបូព៌ា។

Photo by Stringer/Getty Images

ចូរ​ចាំ​យាម!

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា តើ​គម្ពីរ​ចែង​យ៉ាង​ណា?

មនុស្ស​ទូ​ទាំង​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​អ្វី​ដែល​កើត​ឡើង​រវាង​សហរដ្ឋ​អាម៉េរិក ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​អ៊ីរ៉ង់។ តើ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​ជា​ច្រើន​ឬ​ទេ? តើ​រដ្ឋាភិបាល​នានា​អាច​រា​រាំង​កុំ​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​ទេ? ហើយ​តើ​ពួក​គេ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​មាន​សន្តិភាព​បាន​ទេ?

មនុស្ស​ដែល​អាន​ទំនាយ​ក្នុង​គម្ពីរ ប្រហែល​ជា​ឆ្ងល់​ថា​តើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​នេះ អាច​ជា​ទី​ចាប់​ផ្ដើម​នៃ​សង្គ្រាម​អាម៉ាគេដូន​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ឬ?

តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​រដ្ឋាភិបាល​ទាំង​ឡាយ​នឹង​បញ្ឈប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ទេ?

គម្ពីរ​ចែង​ថា​៖​«​កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់ កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៦:៣

យើង​មិន​ដឹង​ច្បាស់​ថា​រដ្ឋាភិបាល​នានា​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​មាន​សន្តិភាព​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គ្មាន​អ្នក​ដឹក​នាំ​នយោបាយ​ណា រដ្ឋាភិបាល​ណា ឬ​ក្រុម​មនុស្ស​ណា​អាច​បំបាត់​ចោល​សង្គ្រាម ហើយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​រៀង​រហូត​បាន​ឡើយ។ គឺ​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​«​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត​»។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩

  • ដើម្បី​រៀន​ថែម​ទៀត សូម​អាន​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ចំណង​ជើង​ថា​«​សង្គ្រាម​នឹង​លែង​មាន​ទៀត តើ​តាម​របៀប​ណា?​»។

តើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​កើត​ឡើង​ដូច​ទំនាយ​ឬ?

គម្ពីរ​ចែង​ថា​៖​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម . . . ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។—ម៉ាថាយ ២៤:៦, ៧

សង្គ្រាម​ដែល​កំពុង​កើត​ឡើង​នៅ​មជ្ឈិមបូព៌ា គឺ​ជា​ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​បញ្ជាក់​អំពី​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ ហើយ​ក៏​ជា​ភស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ម៉ាថាយ ២៤:៣; ធីម៉ូថេ​ទី​២ ៣:១​) សង្គ្រាម​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ថា​មិន​យូរ​ទៀត​ព្រះ​នឹង​បំបាត់​ចោល​សង្គ្រាម រួម​ទាំង​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា។

  • ដើម្បី​រៀន​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​នៃ‹គ្រា​ចុង​ក្រោយ​បង្អស់› ឬ‹ទី​បញ្ចប់​ពិភព​លោក›?​»។

តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​ពី​មជ្ឈិមបូព៌ា​ឬ?

គម្ពីរ​ចែង​ថា​៖​«​ពួក​គេ​បាន​ប្រមូល​ស្ដេច​ទាំង​នោះ​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​អាម៉ាគេដូន​»។—ការ​បើក​បង្ហាញ ១៦:១៦

សង្គ្រាម​អាម៉ាគេដូន​មិន​មែន​ជា​សង្គ្រាម​រវាង​រដ្ឋាភិបាល​ផ្សេង​ៗ​ដែល​ចាប់​ផ្ដើម​ពី​មជ្ឈិមបូព៌ា​ទេ។ ប៉ុន្តែ វា​ជា​សង្គ្រាម​ពិភព​លោក​រវាង​រដ្ឋាភិបាល​របស់​មនុស្ស​និង​ព្រះ។

  • ដើម្បី​រៀន​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​សង្គ្រាម​អាម៉ាគេដូន​ជា​អ្វី?​»។

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់​នេះ?

គម្ពីរ​ចែង​ថា​៖​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ​»។—ភីលីព ៤:៦

ព្រះ​យេហូវ៉ាaអញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក ព្រោះ​លោក​រមែង​គិត​ពី​យើង។ លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​ជួយ​យើង​កុំ​ឲ្យ​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក។ (​ពេត្រុស​ទី​១ ៥:៧​) របៀប​មួយ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​ដោយ​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​មាន​សង្គ្រាម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​ជួយ​យើង​ឲ្យ​ដឹង​ថា​សង្គ្រាម​ទាំង​នោះ​នឹង​លែង​មាន​ទៀត​តាម​របៀប​ណា ព្រម​ទាំង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ដើម្បី​បំបាត់​ចោល​ទុក្ខ​ព្រួយ​និង​ការ​ឈឺ​ចាប់​របស់​យើង។—ការ​បើក​បង្ហាញ ២១:៣, ៤

  • ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​យើង សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ខ្ញុំ​អាច​រក​ពាក្យ​ដែល​សម្រាល​ទុក្ខ​ខ្ញុំ​ក្នុង​គម្ពីរ​បាន​ទេ?​»។

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក