បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៥២
  • តើ​ខ្ញុំ​គួរ​ចាក់​សាក់​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​គួរ​ចាក់​សាក់​ទេ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ជា​ភាព​ទាក់​ទាញ?
  • តើ​ប្អូន​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?
  • តើ​មាន​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ?
  • តើគម្ពីរចែងយ៉ាងណាអំពីការសាក់ស្បែក?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើការតុបតែងខ្លួនរបស់ខ្ញុំយ៉ាងណាដែរ?
    សំណួរពីយុវវ័យ
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៥២
ប្រុស​ម្នាក់​មាន​ស្នាម​សាក់​នៅ​លើ​ដៃ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ចាក់​សាក់​ទេ?

  • តើ​អ្វី​ជា​ភាព​ទាក់​ទាញ?

  • តើ​ប្អូន​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?

  • តើ​មាន​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ?

តើ​អ្វី​ជា​ភាព​ទាក់​ទាញ?

យុវជន​ម្នាក់​ឈ្មោះ​រ៉ាយអិន​បាន​រៀប​រាប់​៖​«​ខ្ញុំ​គិត​ថា​រូប​ដែល​គេ​សាក់​នៅ​លើ​ស្បែក​ជា​ស្នា​ដៃ​សិល្បៈ​ដ៏​ស្រស់​ស្អាត​»។

ពេល​ឃើញ​យុវវ័យ​ជា​ច្រើន​ចាក់​សាក់ ប្អូន​ប្រហែល​ជា​ចង់​សាក់​ដែរ។ ជា​ឧទាហរណ៍ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ជីលាន បាន​រៀប​រាប់​ថា​៖​«​សិស្ស​ស្រី​ម្នាក់​ដែល​រៀន​សាលា​ជា​មួយ​ខ្ញុំ ម៉ាក់​គាត់​បាន​ស្លាប់​ពេល​គាត់​នៅ​តូច។ ដូច្នេះ ពេល​គាត់​ពេញ​ជំទង់ គាត់​សាក់​ឈ្មោះ​ម៉ាក់​គាត់​នៅ​កញ្ចឹង​ក។ ខ្ញុំ​គិត​ថា​ការ​សាក់​បែប​នោះ​បង្កប់​មនោសញ្ចេតនា​របស់​គាត់​ជា​មួយ​ម៉ាក់​គាត់​»។

មិន​ថា​ប្អូន​មាន​បំណង​ចិត្ត​បែប​ណា​ក៏​ដោយ ប្អូន​គួរ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​សម្រេច​ចិត្ត​សាក់​អ្វី​មួយ​នៅ​លើ​ស្បែក​របស់​ប្អូន! តើ​ប្អូន​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ? តើ​មាន​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​ដែល​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ?

តើ​ប្អូន​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?

តើ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ឬ​ទេ? គេហទំព័រ​នៃ​គ្លី​នីក​ម៉ាយ៉ូ​បាន​រៀប​រាប់​ថា​៖​«​ការ​សាក់​រូប​នៅ​លើ​ស្បែក គឺ​អាច​មាន​ប្រតិកម្ម​ដល់​ស្បែក​និង​អាច​មាន​បញ្ហា​ស្មុគ​ស្មាញ​ផ្សេង​ទៀត​ដែរ។ ជួន​កាល​មាន​ដុំ​ពក​តូច​ៗ​នៅ​ជុំ​វិញ​ស្នាម​សាក់​នោះ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ជាលិកា​ស្បែក​មាន​ស្នាម​ដែរ។ បើ​ឧបករណ៍​ដែល​គេ​ប្រើ​ដើម្បី​សាក់ មិន​បាន​សម្លាប់​មេ​រោគ​យ៉ាង​ត្រឹម​ត្រូវ​ទេ នោះ​មេ​រោគ​អាច​ចូល​ទៅ​ក្នុង​ឈាម ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេង​ៗ​ទាក់​ទង​នឹង​ខួរ​ឆ្អឹង​»។

តើ​វា​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្អូន​ឬ​ទេ? មនុស្ស​ច្រើន​តែ​វាយ​តម្លៃ​អ្នក​ឯ​ទៀត ដោយ​មើល​សម្បក​ក្រៅ។ សម្បក​ក្រៅ​របស់​ប្អូន​អាច​ស​ឲ្យ​ឃើញ​ថា​ប្អូន​ជា​មនុស្ស​មាន​គំនិត​ចាស់​ទុំ​ឬ​ក្មេង​ខ្ចី ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​គ្មាន​ទំនួល​ខុស​ត្រូវ។ ប្អូន​ស្រី​សឺមែនថឺ បាន​រៀប​រាប់​ថា​៖​«​ពេល​ឃើញ​បុគ្គល​ម្នាក់​ដែល​មាន​ស្នាម​សាក់ ភ្លាម​ៗ​ខ្ញុំ​សន្និដ្ឋាន​ថា​គាត់​ជា​មនុស្ស​ចូល​ចិត្ត​រាំ​រែក​និង​ស៊ី​ផឹក​»។

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​មេឡានី​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​សម្រាប់​ខ្ញុំ ស្នាម​សាក់​មិន​មែន​ធ្វើ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ទេ តែ​វា​បិទ​បាំង​ភាព​ស្រស់​ស្អាត​ពី​កំណើត​របស់​យើង​ទៅ​វិញ។ អ្នក​ដែល​សាក់​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​ធាតុ​ពិត​របស់​គាត់​ទេ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ចង់​លាក់​អំពី​ខ្លួន​ដោយ​សាក់​រូប​»។

តើ​ប្អូន​នឹង​ចូល​ចិត្ត​វា​រហូត​ទេ? កាល​ដែល​ពេល​វេលា​កន្លង​ទៅ យើង​អាច​ឡើង​ទម្ងន់​ឬ​យើង​កាន់​តែ​ចាស់ ហើយ​ស្បែក​របស់​យើង​អាច​យារ​ដែល​បង្ខូច​រូប​សាក់​នោះ។ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ចូសេហ្វ បាន​រៀប​រាប់​ថា​៖​«​ស្នាម​សាក់​ដែល​គេ​សាក់​យូរ​ឆ្នាំ​ហើយ មើល​ទៅ​មិន​ស្អាត​សោះ​»។

ប្អូន​អាឡិន​ដែល​មាន​អាយុ​២១​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​រូប​សាក់​ច្រើន​តែ​ពេញ​និយម​មួយ​ឆាវ​ៗ ប្រហែល​ពីរ​បី​ឆ្នាំ​ក្រោយ​មក​ហួស​សម័យ​ហើយ​»។

សម្ដី​របស់​អាឡិន​ពិត​ជា​ត្រឹម​ត្រូវ។ តាម​ពិត ពេល​មនុស្ស​ចាស់​ទៅ គឺ​មាន​ការ​ប្រែ​ប្រួល​ផ្សេង​ៗ ទាំង​ទស្សនៈ ទាំង​ចំណូល​ចិត្ត ទាំង​មនោសញ្ចេតនា​ផង​ដែរ។ ប៉ុន្តែ ស្នាម​សាក់​ដែល​មាន​នៅ​លើ​ខ្លួន​គាត់​មិន​ប្រែ​ប្រួល​ទេ។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ថេរេសា បាន​រៀប​រាប់​ថា​៖​«​ការ​មាន​ស្នាម​សាក់​មិន​គ្រាន់​តែ​រំលឹក​ខ្ញុំ​អំពី​គំនិត​ឆោត​ល្ងង់​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​អស់​ជា​ច្រើន​ឆ្នាំ​»។

តើ​មាន​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ?

មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​ចេះ​ថ្លឹង​ថ្លែង​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត។ (​សុភាសិត ២១:៥; ហេប្រឺ ៥:១៤​) ដូច្នេះ សូម​ពិចារណា​គោល​ការណ៍​គម្ពីរ​ខាង​ក្រោម​នេះ​ដែល​ទាក់​ទង​នឹង​ការ​សាក់។

  • កូឡុស ៣:២០ ចែង​ថា​៖​«​កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត​»។

    បើ​ប្អូន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ តែ​មិន​គោរព​ការ​ណែនាំ​ពី​ពួក​គាត់ តើ​ប្អូន​ប្រហែល​ជា​ជួប​ផល​វិបាក​អ្វី​ខ្លះ?

  • ពេត្រុស​ទី​១ ៣:៣, ៤ ចែង​ថា​៖​«​កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​ខាង​ក្រៅ​ឡើយ ពោល​គឺ​ការ​ក្រង​សក់ ពាក់​គ្រឿង​អលង្ការ​មាស ឬ​ពាក់​សម្លៀក​បំពាក់​ប្រណីត តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ ពោល​គឺ​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូត​បូត​»។

    តើ​ប្អូន​គិត​យ៉ាង​ណា​អំពី​យោបល់​ក្នុង​គម្ពីរ​ដែល​ឲ្យ‹សម្រស់​របស់​យើង​ជា​អ្វី​ក្នុង​ចិត្ត›? ហើយ​ហេតុ​អ្វី?

  • ធីម៉ូថេ​ទី​១ ២:៩ ចែង​ថា​៖​«​ស្ត្រី​ទាំង​ឡាយ . . . គួរ​តែង​ខ្លួន . . . បែប​រមទម និង​ដោយ​ដឹង​ខុស​ត្រូវ​»។

    តើ​ពាក្យ​«​រមទម​»​មាន​ន័យ​ដូច​ម្ដេច? ហេតុ​អ្វី​ភាព​រមទម​ទាក់​ទាញ​ចិត្ត​យូរ​អង្វែង​ជាង​ស្នាម​សាក់?

  • រ៉ូម ១២:១ ចែង​ថា​៖​«​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​»។

    តើ​របៀប​ដែល​យើង​ប្រព្រឹត្ត​មក​លើ​រាង​កាយ​របស់​ខ្លួន​គឺ​សំខាន់​ចំពោះ​ព្រះ​ឬ​ទេ? ហើយ​ហេតុ​អ្វី?

យោង​ទៅ​តាម​កត្តា​ខាង​លើ មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​មិន​ចាក់​សាក់​លើ​ខ្លួន​ទេ។ តាម​ពិត ពួក​គេ​រក​ឃើញ​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ការ​ចាក់​សាក់​ទៅ​ទៀត។ ប្អូន​ថេរេសា​ដែល​បាន​រៀប​រាប់​នៅ​ខាង​ដើម បាន​បន្ត​ថា​៖​«​បើ​មាន​ឃ្លា​ឬ​ពាក្យ​ស្លោក​ដែល​យើង​ចូល​ចិត្ត​ខ្លាំង សូម​រស់​នៅ​ស្រប​តាម​ពាក្យ​ពេចន៍​ក្នុង​ឃ្លា​នោះ។ បើ​មាន​បុគ្គល​ដែល​ពិត​ជា​សំខាន់​សម្រាប់​យើង សូម​ប្រាប់​បុគ្គល​នោះ​ថា​យើង​ស្រឡាញ់​និង​ឲ្យ​តម្លៃ​គាត់​ខ្លាំង​ណាស់។ ធ្វើ​ដូច​នេះ គឺ​ប្រសើរ​ជាង​សាក់​ឃ្លា​ឬ​រូប​បុគ្គល​នោះ​ទៅ​ទៀត​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក