កំណត់សម្គាល់
a ពីវិចារណ៍របស់គាត់អំពីតំបន់នោះ អ្នកប្រាជ្ញខាងកសិកម្មម្នាក់ ឈ្មោះវូលធើ លូឌឺមីល (តំណាងអង្គការស្បៀងអាហារនិងកសិកម្មនៃអ.ស.ប.) បានសន្និដ្ឋានថា៖ «ស្រុកនេះ ពីដើមជាវាលស្មៅមនោរម្យ»។ គាត់បានបញ្ជាក់ទៀតថា អាកាសធាតុនៅទីនោះពុំបានប្រែប្រួលច្រើនទេ «តាំងពីសម័យរ៉ូម៉ាំង»មក ហើយ ‹វាលខ្សាច់›ដែលពីដើមជាស្រុកដ៏លូតលាស់មួយ គឺជាលទ្ធផលនៃកិច្ចការរបស់មនុស្ស មិនមែនមកពីធម្មជាតិទេ»។