កំណត់សម្គាល់
b ក្នុងឧទាហរណ៍នេះ ការសាបព្រោះមិនតំណាងការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូទេ ជាកិច្ចការដែលនឹងនាំឲ្យមានអ្នកកាន់តាមថ្មីដែលនឹងក្លាយទៅជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ ស្តីអំពីគ្រាប់ពូជដែលបានត្រូវសាបព្រោះក្នុងវាលស្រូវ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចំណែកគ្រាប់ពូជល្អ គឺជាកូននៃរាជាណាចក្រ» មិនមែននឹងក្លាយជាកូននៃរាជាណាចក្រទេ។ ដូច្នេះ ការសាបព្រោះសំដៅទៅលើការរើសតាំងកូនទាំងនេះនៃរាជាណាចក្រ ក្នុងពិភពលោកដែលប្រៀបដូចជាវាលស្រូវ។