កំណត់សម្គាល់
a ធីម៉ូថេជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏ពូកែម្នាក់។ ទោះជាយ៉ាងនេះក្ដី សាវ័កប៉ូលបានលើកទឹកចិត្តគាត់ឲ្យបន្តរីកចម្រើនក្នុងការបម្រើព្រះ។ ដោយសារធីម៉ូថេបានធ្វើតាមយោបល់របស់ប៉ូល ព្រះយេហូវ៉ាបានប្រើគាត់ច្រើនជាង ហើយគាត់អាចជួយបងប្អូនច្រើនជាងដែរ។ ដូចធីម៉ូថេ តើអ្នកចង់បម្រើព្រះយេហូវ៉ានិងបងប្អូនរួមជំនឿឲ្យបានច្រើនជាងឬទេ? អ្នកច្បាស់ជាចង់។ តើគោលដៅអ្វីខ្លះនឹងជួយអ្នកឲ្យធ្វើដូច្នេះ? ម្យ៉ាងទៀត តើអ្នកត្រូវធ្វើអ្វីដើម្បីកំណត់និងសម្រេចគោលដៅទាំងនោះ?