កំណត់សម្គាល់
b ការប្រោសឲ្យរស់ឡើងវិញប្រហែលជានឹងចាប់ផ្ដើមពីពួកអ្នកដែលបានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ បន្ទាប់មក ពួកអ្នកដែលបានស្លាប់មុនពួកគេ ប្រហែលជានឹងត្រូវប្រោសឲ្យរស់ឡើងវិញពីមួយជំនាន់ទៅមួយជំនាន់។ បើដូច្នេះ ជំនាន់នីមួយៗនឹងមានឱកាសទទួលស្វាគមន៍ពួកអ្នកដែលពួកគេបានស្គាល់ផ្ទាល់។ ទោះជាមានអ្វីកើតឡើងក៏ដោយ គម្ពីរចែងថាការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌មាន«លំដាប់» ហេតុនេះយើងអាចសន្និដ្ឋានថាការប្រោសឲ្យរស់ឡើងវិញនៅផែនដី ក៏នឹងធ្វើឡើងតាមលំដាប់ ឬដោយមានសណ្ដាប់ធ្នាប់ដែរ។—១កូ. ១៤:៣៣; ១៥:២៣