កំណត់សម្គាល់
a ក្នុងឧទាហរណ៍នោះ គឺមានចន្លោះពេលរវាងការស្រែកឡើងថា៖ «កូនកំលោះមកដល់ហើយ!» (ខ៦) និងការមកដល់របស់កូនកំលោះ (ខ១០)។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ អ្នកដែលព្រះបានរើសតាំងបានចាំយាមជានិច្ច។ ពួកគាត់បានទទួលស្គាល់សញ្ញាសម្គាល់នៃវត្តមានរបស់លោកយេស៊ូ ដូច្នេះពួកគាត់ដឹងថា លោកកំពុងគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្តែ ពួកគាត់ត្រូវតែបន្តចាំយាមរហូតដល់លោកមក។