កំណត់សម្គាល់
a ក្នុងគម្ពីរពាក្យភាសាដើមដែលបានត្រូវបកប្រែថា«ថ្លៃលោះ» បញ្ជាក់នូវគំនិតអំពីតម្លៃ ឬអ្វីដ៏មានតម្លៃដែលត្រូវបង់។ ជាឧទាហរណ៍ កិរិយាសព្ទភាសាហេប្រឺកាហ្វា(ka·pharʹ) មានន័យថា«គ្របបាំង»។ (ដើមកំណើត ៦:១៤) ជាទូទៅពាក្យនេះសំដៅទៅលើការគ្របបាំងភាពខុសឆ្គង។ (ចម្រៀងសរសើរព្រះ ៦៥:៣) នាមដែលទាក់ទងនឹងពាក្យនោះគឺកូហ្វើ(koʹpher) សំដៅទៅលើតម្លៃដែលត្រូវបង់ដើម្បីគ្របបាំងទាំងស្រុង ឬដោះលែង។ (ដំណើរចាកចេញ ២១:៣០) ស្រដៀងគ្នាដែរ ពាក្យភាសាក្រិចលីត្រន(lyʹtron)«ថ្លៃលោះ» ក៏អាចបកប្រែថា«តម្លៃដែលត្រូវបង់ដើម្បីដោះលែង»ដែរ។ (ម៉ាថាយ ២០:២៨) អ្នកនិពន្ធជនជាតិក្រិចបានប្រើពាក្យនេះសំដៅទៅលើតម្លៃដែលត្រូវបង់ដើម្បីលោះអ្នកទោសសង្គ្រាម ឬដើម្បីដោះលែងខ្ញុំបម្រើ។