បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កញ្ញា

ចូរ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​គាត់។—២កូ. ៨:២៤

យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​យើង ដោយ​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ក្នុង​ក្រុម​មិត្ត​ភក្តិ​របស់​យើង។ (​២កូ. ៦:១១​-​១៣​) ក្នុង​ក្រុម​ជំនុំ​របស់​យើង​ជា​ច្រើន​នាក់​មាន​បង​ប្អូន​ដែល​មាន​ប្រវត្តិ​ខុស​ពី​យើង និង​ដែល​មាន​បុគ្គលិក​លក្ខណៈ​ផ្សេង​ៗ។ យើង​អាច​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​គេ​ទាំង​អស់​គ្នា ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ។ ពេល​យើង​រៀន​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ឯ​ទៀត យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ។ សេចក្ដី​ស្រឡាញ់​នឹង​សំខាន់​ចាំ​បាច់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ពេល​គ្រា​ទុក្ខ​វេទនា​នោះ​ចាប់​ផ្ដើម តើ​យើង​នឹង​ទទួល​ការ​ការ​ពារ​នៅ​ឯ​ណា? សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ណែនាំ​រាស្ត្រ​លោក​ឲ្យ​ធ្វើ ពេល​បាប៊ីឡូន​នៅ​សម័យ​បុរាណ​បាន​វាយ​ប្រហារ​ពួក​គេ គឺ​ថា​៖ ​«​ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង ហើយ​បិទ​ទ្វារ​ឲ្យ​ជិត​ទៅ។ ចូរ​លាក់​ខ្លួន​មួយ​រយៈ​រហូត​ដល់​កំហឹង​ខ្ញុំ​កន្លង​ផុត​ទៅ​»។ (​អេ. ២៦:២០​) តាម​មើល​ទៅ​យើង​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នេះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ w​២៣.០៧ ទំ.៦​-​៧ វ.១៤​-​១៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​១២ ខែ​កញ្ញា

ស្ថានភាព​ពិភព​លោក​នេះ​កំពុង​ប្រែ​ប្រួល។—១កូ. ៧:៣១

ចូរ​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​អ្នក​ឯ​ទៀត​គិត​ថា​ខ្ញុំ​ជា​មនុស្ស​សម​ហេតុ​សម​ផល ចេះ​សម្រប​តាម និង​ឆាប់​ទទួល​យក​ឬ​ទេ? ឬ​តើ​ពួក​គេ​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​តឹង​រ៉ឹង ដាច់​អហង្ការ ឬ​ក្បាល​រឹង? តើ​ខ្ញុំ​ស្ដាប់​អ្នក​ឯ​ទៀត​និង​សម្រប​តាម​ទស្សនៈ​របស់​ពួក​គេ​ពេល​ដែល​សមរម្យ​ឬ?›។ កាល​ដែល​យើង​កាន់​តែ​បង្ហាញ​ភាព​សម​ហេតុ​សម​ផល យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កាន់​តែ​ច្រើន។ យើង​ត្រូវ​ចេះ​បត់​បែន​ពេល​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ។ ការ​ផ្លាស់​ប្ដូរ​បែប​នេះ​ប្រហែល​ជា​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ យើង​ប្រហែល​ជា​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ឬ​ការ​ផ្លាស់​ប្ដូរ​មួយ​រំពេច​ខាង​សេដ្ឋកិច្ច​ឬ​រដ្ឋាភិបាល​នៅ​កន្លែង​ដែល​យើង​រស់​នៅ អាច​ធ្វើ​ឲ្យ​ជីវិត​យើង​យ៉ាប់​យ៉ឺន។ (​អទ. ៩:១១​) សូម្បី​តែ​ការ​ផ្លាស់​ប្ដូរ​ភារកិច្ច​ក្នុង​អង្គការ​ព្រះ ក៏​អាច​ពិបាក​សម្រាប់​យើង។ យើង​អាច​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី​បាន​បើ​យើង​ធ្វើ​តាម​ជំហាន​ទាំង​បួន​នេះ​គឺ​៖ (​១​) ព្រម​ទទួល​ស្គាល់​ការ​ពិត (​២​) សម្លឹង​មើល​ទៅ​ថ្ងៃ​អនាគត (​៣​) ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ និង (​៤​) ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​អ្នក​ឯ​ទៀត។ w​២៣.០៧ ទំ.២២ វ.៧​-​៨

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កញ្ញា

អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់។—ដាន. ៩:២៣

អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ជា​បុរស​វ័យ​ក្មេង​ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បាន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ​សឹក ហើយ​យក​ទៅ​បាប៊ីឡូន​ដែល​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​ទោះ​ជា​គាត់​នៅ​វ័យ​ក្មេង​ក្ដី មន្ត្រី​ជន​ជាតិ​បាប៊ីឡូន​កត់​សម្គាល់​ដានីយ៉ែល។ ពួក​គេ​បាន​មើល​«​សម្បក​ក្រៅ​»​ថា​គាត់​«​មាន​រូប​រាង​ល្អ​ឥត​ខ្ចោះ​»​ ហើយ​ថា​គាត់​មក​ពី​វង្ស​ត្រកូល​ខ្ពស់។ (​១សាំ. ១៦:៧​) ហេតុ​នេះ ពួក​បាប៊ីឡូន​បាន​បង្ហាត់​បង្រៀន​គាត់​ឲ្យ​បម្រើ​នៅ​ក្នុង​វិមាន​ស្ដេច។ (​ដាន. ១:៣, ៤, ៦​) ព្រះ​យេហូវ៉ា​ស្រឡាញ់​ដានីយ៉ែល​ដែល​ជា​បុរស​វ័យ​ក្មេង​ដោយ​សារ​គាត់​សម្រេច​ចិត្ត​មាន​ភក្ដី​ភាព​ចំពោះ​លោក។ តាម​ពិត ដានីយ៉ែល​ប្រហែល​ជា​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ប៉ុណ្ណោះ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​លើក​ឈ្មោះ​គាត់​ជា​មួយ​ណូអេ​និង​យ៉ូប ដែល​ជា​បុរស​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ក្នុង​ការ​សាង​ឈ្មោះ​ល្អ​ចំពោះ​ព្រះ។ (​ដក. ៥:៣២; ៦:៩, ១០; យ៉ូប ៤២:១៦, ១៧; អេគ. ១៤:១៤​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បន្ដ​ស្រឡាញ់​ដានីយ៉ែល​ពេញ​មួយ​ជីវិត​ដ៏​យូរ​អង្វែង​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់។—ដាន. ១០:១១, ១៩ w​២៣.០៨ ទំ.២ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក