បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹ទោះជាគាត់បានស្លាប់ហើយក្ដី ក៏គាត់និយាយនៅឡើយ›
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១ មករា
    • បើ​នាង​គិត​ដូច្នេះ នាង​ច្រឡំ​ធំ​មែន។ ម្យ៉ាង​ទៀត បើ​នាង​និង​អាដាម​បាន​បញ្ចេះ​កាអ៊ីន​ឲ្យ​គិត​ដូច្នេះ​ដែរ​កាល​ដែល​គាត់​កំពុង​ធំ​ឡើង នោះ​ប្រាកដជា​មិន​បាន​ធ្វើ​ឲ្យ​កាអ៊ីន​មាន​ចិត្ត​រាប​ទាប​ទេ។ ក្រោយ​មក អេវ៉ា​មាន​កូន​ប្រុស​មួយ​ទៀត ប៉ុន្តែ​យើង​មិន​ឃើញ​ថា​អេវ៉ា​បាន​និយាយ​សរសើរ​តម្កើង​កូន​ទី​២​នោះ​ទេ។ ពួក​គាត់​ដាក់​ឈ្មោះ​កូន​ប្រុស​ទី​២​នេះ​ថា​«​ខ្យល់​ដង្ហើម​»​ឬ​«​អសារ​ឥត​ការ​»។ (​លោកុប្បត្តិ ៤:២​) តើ​ពួក​គាត់​ដាក់​ឈ្មោះ​កូន​ដូច្នេះ​ដោយ​សារ​មិន​សូវ​សង្ឃឹម​លើ​កូន​ប្រុស​នេះ​ប៉ុន្មាន​ទេ តែ​សង្ឃឹម​លើ​កាអ៊ីន​ច្រើន​ជាង​ឬ​ទេ? យើង​មិន​ដឹង​ប្រាកដ​ទេ។

  • ‹ទោះជាគាត់បានស្លាប់ហើយក្ដី ក៏គាត់និយាយនៅឡើយ›
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១ មករា
    • កាល​ដែល​អេបិល​និង​កាអ៊ីន​កំពុង​ធំ​ឡើង អាដាម​ទំនង​ជា​បាន​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ធ្វើ​កិច្ចការ​ចាំ​បាច់​ផ្សេង​ៗ​ជា​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ។ កាអ៊ីន​បាន​ធ្វើ​កសិកម្ម ហើយ​អេបិល​បាន​ឃ្វាល​សត្វ។

  • ‹ទោះជាគាត់បានស្លាប់ហើយក្ដី ក៏គាត់និយាយនៅឡើយ›
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១ មករា
    • អេបិល​ប្រាកដជា​បាន​ចំណាយ​ពេល​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា។ សូម​នឹក​ស្រមៃ​អំពី​គាត់​កំពុង​ថែ​ហ្វូង​សត្វ​របស់​គាត់។ ជីវិត​របស់​គង្វាល​ម្នាក់​តម្រូវ​ឲ្យ​ដើរ​ច្រើន​ណាស់។ គាត់​នាំ​សត្វ​ស្លូត​ទាំង​នោះ​ឡើង​លើ​ភ្នំ​តូច​ៗ ទៅ​ក្នុង​ជ្រលង​ផ្សេង​ៗ ឆ្លង​កាត់​ទន្លេ ដោយ​ខំ​រក​វាល​ស្មៅ​ខៀវ​ខ្ចី​បំផុត ទឹក​ច្រើន​បំផុត និង​ទី​មាន​ជម្រក​ល្អ​បំផុត។ ក្នុង​ចំណោម​សត្វ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត សត្វ​ចៀម​មើល​ទៅ​ដូច​ជា​សត្វ​ដែល​ត្រូវ​ការ​ជំនួយ​ច្រើន​ជាង​គេ ដូច​ជា​សត្វ​នោះ​បាន​ត្រូវ​បង្កើត​ឲ្យ​ត្រូវ​ការ​មនុស្ស​ដើម្បី​នាំ​និង​ការពារ​ពួក​វា។ តើ​អេបិល​បាន​នឹក​ឃើញ​ថា​គាត់​ក៏​ត្រូវ​ការ​អ្នក​ដែល​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ច្រើន​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដើម្បី​ណែនាំ ការពារ និង​ថែ​រក្សា​គាត់​ឬ? គាត់​ច្បាស់​ជា​បាន​អធិដ្ឋាន​ច្រើន​ហើយ​បញ្ជាក់​គំនិត​បែប​នេះ ហើយ​ជា​លទ្ធផល​ជំនឿ​របស់​គាត់​ក៏​កាន់​តែ​រឹង​មាំ​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក