បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹ខ្ញុំព្រមទៅ›
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៣
    • សូម​កត់​សម្គាល់​ថា​រេបិកា​មិន​គ្រាន់​តែ​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​១០​នោះ​ផឹក​ប៉ុណ្ណោះទេ តែ​នាង​ដង​ឲ្យ​ពួក​វា​ផឹក​ទាល់​តែ​ឆ្អែត។ ជា​ធម្មតា សត្វ​អូដ្ឋ​មួយ​ក្បាល​ដែល​ស្រែក​ទឹក​ខ្លាំង វា​ប្រហែល​ជា​ផឹក​ទឹក​អស់​ជាង​៩៥​លីត្រ! ដូច្នេះ​បើ​អូដ្ឋ​១០​ដែល​ស្រេក​ទឹក​ខ្លាំង រេបិកា​ច្បាស់​ជា​ត្រូវ​ដង​ទឹក​ឲ្យ​ពួក​វា​ផឹក​អស់​រាប់​ម៉ោង​ឯ​ណោះ។ ប៉ុន្តែ តាម​មើល​ទៅ​សត្វ​អូដ្ឋ​ទាំង​នោះ​ទំនង​ជា​មិន​ស្រេក​ទឹក​ខ្លាំង​ទេ។a ក៏​ប៉ុន្តែ ពេល​ដែល​រេបិកា​សុំ​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​នោះ​ផឹក តើ​នាង​បាន​ដឹង​ថា​ពួក​វា​មិន​សូវ​ស្រេក​ទឹក​ឬ​ទេ? នាង​មិន​បាន​ដឹង​ទេ។ ផ្ទុយ​ទៅ​វិញ នាង​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​ដ៏​នឿយ​ហត់​នោះ​ដោយ​ចិត្ត​រំភើប ដើម្បី​បង្ហាញ​ការ​រាក់​ទាក់​ចំពោះ​បុរស​វ័យ​ចាស់​ដែល​នាង​មិន​ស្គាល់។ បុរស​នោះ​ក៏​យល់​ព្រម​ឲ្យ​នាង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​ផឹក។ រួច​មក គាត់​តាម​មើល​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​នាង​រត់​ទៅ​រត់​មក​ដង​ទឹក​ចាក់​ទៅ​ក្នុង​ស្នូក​ឲ្យ​សត្វ​អូដ្ឋ​ផឹក។—លោកុប្បត្តិ ២៤:២០, ២១

      រេបិកាដងទឹកឲ្យសត្វអូដ្ឋរបស់អ្នកបម្រើអាប្រាហាំ

      រេបិកា​ជា​មនុស្ស​ឧស្សាហ៍​និង​មាន​ចិត្ត​ទូលាយ

  • ‹ខ្ញុំព្រមទៅ›
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៣
    • រេបិកា​ច្បាស់​ជា​បាន​ដឹង​ថា​បុរស​វ័យ​ចាស់​នោះ​កំពុង​សម្លឹង​មើល​នាង។ គាត់​មើល​នាង​មិន​មែន​ក្នុង​លក្ខណៈ​មិន​សមរម្យ​ណា​មួយ​ឡើយ តែ​ដោយ​ការ​កោត​ស្ងើច និង​ដោយ​ចិត្ត​រីក​រាយ​វិញ។ ពេល​រេបិកា​ដង​ទឹក​រួច​ហើយ គាត់​ឲ្យ​គ្រឿង​អលង្ការ​ជា​ច្រើន​ដ៏​មាន​តម្លៃ​ដល់​នាង! រួច​គាត់​សួរ​នាង​ថា​៖ ​«​នាង​ជា​កូន​អ្នក​ណា​សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪ​ពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ?​»។ ពេល​នាង​ប្រាប់​គាត់​អំពី​ក្រុម​គ្រួសារ​របស់​នាង គាត់​ត្រេក​អរ​ខ្លាំង​ណាស់។ រួច​មក នាង​បន្ត​និយាយ​ដោយ​ចិត្ត​រំភើប​ទៀត​ថា​៖ ​«​នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង​នឹង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំ​រាប់​ស្នាក់​នៅ​ក៏​មាន​ដែរ​»។ នេះ​ជា​ការ​អញ្ជើញ​ដ៏​សប្បុរស​ខ្លាំង​ណាស់ ពី​ព្រោះ​មាន​អ្នក​រួម​ដំណើរ​ដែល​មក​ជា​មួយ​នឹង​បុរស​វ័យ​ចាស់​នោះ​ដែរ។ រួច​មក នាង​ក៏​រត់​ទៅ​មុន​ពួក​គេ ដើម្បី​ប្រាប់​ម្ដាយ​របស់​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង។—លោកុប្បត្តិ ២៤:២២​-​២៨, ៣២

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក