បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ កញ្ញា
    • ៣, ៤​. (​ក​) តើ​ព្រះ​បាន​ឲ្យ​បង្គាប់​អ្វី​ដល់​អាដាម​និង​អេវ៉ា? (​ខ​) តើ​ការ​ធ្វើ​តាម​បង្គាប់​នោះ​សំខាន់​យ៉ាង​ណា?

      ៣ ទោះ​ជា​អាដាម​និង​អេវ៉ា​បាន​ត្រូវ​បង្កើត​ឲ្យ​រស់​ជា​រៀង​រហូត​ក៏​ដោយ ពួក​គេ​មិន​មាន​ជីវិត​អមតៈ​ទេ។ ដើម្បី​បន្ត​រស់ ពួក​គេ​ត្រូវ​ដក​ដង្ហើម ផឹក ដេក​និង​បរិភោគ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​នៃ​ជីវិត។ (​ចោទិយកថា ៨:៣​) ពួក​គេ​អាច​បន្ត​រស់​នៅ ហើយ​សប្បាយ​នឹង​ជីវិត​បាន លុះ​ត្រា​តែ​ពួក​គេ​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ពួក​គេ។ សូម្បី​តែ​មុន​ព្រះ​យេហូវ៉ា​បាន​បង្កើត​អេវ៉ា លោក​បាន​ប្រាប់​អាដាម​យ៉ាង​ច្បាស់​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។—លោកុប្បត្តិ ២:១៦, ១៧

      ៤ ​«​ដើម​ដឹង​ខុស​ត្រូវ​»​នោះ​បាន​បង្ហាញ​ថា​ព្រះ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា​អ្វី​ល្អ​និង​អ្វី​អាក្រក់។ អាដាម​ស្គាល់​អំពី​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស ពី​ព្រោះ​ព្រះ​បាន​បង្កើត​គាត់​ឲ្យ​មាន​លក្ខណៈ​ដូច​លោក​និង​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ។ ដើម​ឈើ​នោះ​បាន​រំលឹក​អាដាម​និង​អេវ៉ា​ថា​ពួក​គេ​ត្រូវ​ការ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច។ បើ​ពួក​គេ​បាន​បរិភោគ​ផ្លែ​ពី​ដើម​នោះ គឺ​ហាក់​ដូច​ជា​ពួក​គេ​និយាយ​ទៅ​ព្រះ​ថា​៖ ​«​យើង​មិន​ត្រូវ​ការ​ច្បាប់​របស់​លោក​ទេ​»។ ជា​លទ្ធផល ពួក​គេ​និង​កូន​ៗ​របស់​ពួក​គេ​ត្រូវ​ស្លាប់ ដូច​ព្រះ​បាន​ព្រមាន​ពួក​គេ។

  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ កញ្ញា
    • ៧ ស្តី​អំពី​ដើម​ដឹង​ខុស​ត្រូវ ព្រះ​បាន​ប្រាប់​អាដាម​ថា​៖ ​«​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ អាដាម​ប្រហែល​ជា​បាន​គិត​ថា នេះ​មាន​ន័យ​ថា​គាត់​នឹង​ស្លាប់​មុន​ថ្ងៃ​លិច។ ប៉ុន្តែ ក្រោយ​មក​នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អាដាម​និង​អេវ៉ា។ (​លោកុប្បត្តិ ៣:៨​) ក្នុង​នាម​ជា​ចៅ​ក្រម​ដ៏​សុចរិត មុន​ដំបូង​លោក​បាន​ស្ដាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​និយាយ។ (​លោកុប្បត្តិ ៣:៩​-​១៣​) បន្ទាប់​មក លោក​បាន​កាត់​ទោស​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ទាំង​ពីរ​នាក់​នោះ​ឲ្យ​ត្រូវ​ស្លាប់។ (​លោកុប្បត្តិ ៣:១៤​-​១៩​) បើ​លោក​បាន​សម្លាប់​ពួក​គេ​ភ្លាម គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​នឹង​មិន​អាច​សម្រេច​សោះ​ឡើយ។ (​អេសាយ ៥៥:១១​) ទោះ​ជា​ឥទ្ធិពល​នៃ​ភាព​ខុស​ឆ្គង​បាន​ចាប់​ផ្ដើម​ភ្លាម​ៗ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​អាដាម​និង​អេវ៉ា​រស់​នៅ​យូរ​ល្មម​ដើម្បី​មាន​កូន​ដែល​អាច​មាន​អនាគត​ប្រសើរ​ជាង។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​ខុស​ឆ្គង លោក​បាន​ចាត់​ទុក​ពួក​គេ​ថា​បាន​ស្លាប់​ហើយ។ ម្យ៉ាង​ទៀត ដោយ​ហេតុ​ថា ១.០០០​ឆ្នាំ​គឺ​ដូច​ជា​មួយ​ថ្ងៃ​ចំពោះ​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​ពិត​ជា​បាន​ស្លាប់​ក្នុង​មួយ​«​ថ្ងៃ​»​មែន។—ពេត្រុស​ទី២ ៣:៨

      ចាប់​តាំង​ពី​ថ្ងៃ​ដែល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​ខុស​ឆ្គង ព្រះ​បាន​ចាត់​ទុក​ពួក​គេ​ថា​បាន​ស្លាប់​ហើយ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក