បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • ១៦​. តើ​គោលការណ៍​គម្ពីរ​អ្វី​ជាប់​ទាក់​ទង​នឹង​ការ​ពន្លូត​កូន? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

      ១៦ សូម្បី​តែ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​មក ក៏​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​ដែរ។ នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ បើ​អ្នក​ណា​បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​គ្រោះ​ថ្នាក់ ហើយ​នាង​ឬ​កូន​របស់​នាង​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​នោះ ព្រះ​បាន​ចាត់​ទុក​ថា​អ្នក​ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ឃាតករ ហើយ​អ្នក​នោះ​ត្រូវ​សង​«​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​»។b (សូម​អាន និក្ខមនំ ២១:២២, ២៣) បើ​ដូច្នេះ សូម​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ឃើញ​កូន​ជា​ច្រើន​រាប់​មិន​អស់​ត្រូវ​គេ​ពន្លូត​ដោយ​ចេតនា​រៀង​រាល់​ឆ្នាំ ដោយ​ករណី​ជា​ច្រើន គឺ​ដោយ​សារ​ការ​គិតតែ​ប្រយោជន៍​ខ្លួន​ឬ​ដើម្បី​មាន​សេរីភាព​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • b ស្តី​អំពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ខ​នេះ បណ្ឌិត​ខាង​អត្ថន័យ​ពាក្យ​ក្នុង​គម្ពីរ​ប្រាប់​ថា​ពាក្យ​នោះ​«​តាម​មើល​ទៅ​មិន​អាច​សំដៅ​ទៅ​លើ​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ជា​ម្ដាយ​តែ​ប៉ុណ្ណោះ​ទេ​»។ សូម​កត់​សម្គាល់​ដែរ​ថា គម្ពីរ​មិន​ចែង​សោះ​ថា​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ទោស​ដោយ​គិត​អំពី​អាយុ​នៃ​កូន​ក្នុង​ផ្ទៃ​ម្ដាយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក