-
ព្រះយល់ពីកម្រិតសមត្ថភាពរបស់យើងទស្សនាវដ្ដីប៉មយាម ២០១០ | ១ មីនា
-
-
ចុះបើគាត់មិនមានលទ្ធភាពទិញសូម្បីតែសត្វស្លាបពីរនោះ? ច្បាប់ចែងថា គាត់«ត្រូវយកម្សៅយ៉ាងម៉ដ្ដ១ខ្ញឹង[ជិតមួយគីឡូក្រាម]មកទុកជាដង្វាយលោះបាប»។ (ខ១១) ចំពោះជនក្រខ្សត់ខ្លាំង ព្រះយេហូវ៉ាសម្រេចធ្វើការលើកលែង ហើយព្រមទទួលគ្រឿងបូជាដែលមិនមានឈាមដើម្បីលោះអំពើខុសឆ្គង។a នៅប្រទេសអ៊ីស្រាអែល មនុស្សទាំងអស់អាចទទួលប្រយោជន៍ពីការលោះអំពើខុសឆ្គង និងមានឱកាសធ្វើឲ្យមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ សូម្បីតែពួកគេក្រីក្រក៏ដោយ។
-
-
ព្រះយល់ពីកម្រិតសមត្ថភាពរបស់យើងទស្សនាវដ្ដីប៉មយាម ២០១០ | ១ មីនា
-
-
a តម្លៃនៃការជម្រះអំពើខុសឆ្គងគឺឈាមនៃសត្វដែលផ្ដល់ជាគ្រឿងបូជា ដែលព្រះចាត់ទុកឈាមនោះជាអ្វីពិសិដ្ឋ។ (លេវីវិន័យ ១៧:១១) តើនេះបានសេចក្ដីថា ការផ្ដល់គ្រឿងបូជាជាម្សៅរបស់ជនក្រីក្រគ្មានតម្លៃឬ? មិនមែនទេ។ ព្រះយេហូវ៉ាប្រាកដជាឲ្យតម្លៃចំពោះបុគ្គលដែលមានចិត្តរាបទាប ហើយផ្ដល់គ្រឿងបូជានោះដោយស្ម័គ្រចិត្ត។ បន្ថែមទៅទៀត នៅប្រទេសអ៊ីស្រាអែល រៀងរាល់ឆ្នាំមានថ្ងៃជម្រះអំពើខុសឆ្គង ដែលនៅថ្ងៃនោះគេផ្ដល់សត្វជាគ្រឿងបូជាជូនព្រះ។ ឈាមនៃសត្វទាំងនោះ គឺសម្រាប់អំពើខុសឆ្គងរបស់ប្រជាជាតិទាំងមូល រួមទាំងជនក្រីក្រផងដែរ។—លេវីវិន័យ ១៦:២៩, ៣០
-